ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG ទិញ Gueye ពី Everton បាន​សម្រេច​ក្នុង​តម្លៃ​៣០​លាន​ផោន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន ​ទិញ​យក​កីឡាករ Idrissa…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន ​ទិញ​យក​កីឡាករ Idrissa Gueye របស់​ក្លិប Everton ក្នុង​តម្លៃ​៣០​លាន​ផោន​សម្រាប់​លេង​នៅ​រដូវ​កាល​ក្រោយ ដែល​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

កីឡាករ​អាយុ​២៩​ឆ្នាំ​រូប​នេះ​បាន​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយនឹង​ម្ចាស់​ពាន​បារាំង ក្រោយ​ពី​ក្លិប​ព្រម​ជះ​លុយ​ឱ្យ​៣០​លាន​ផោន ។ ក្រោយ​ពី​បាន​ចូល​ជា​កីឡាករ​របស់ PSG គេ​បាន​សរសេរ​សារ​លើ Instagram បង្ហាញ​ពី​ទឹកចិត្ត​ដឹក​គុណ​ដល់ Everton ដែល​តែងតែ​ជឿ​ទុកចិត្ត​។

Gueye បាន​សរសេរ​ថា ៖ «​អរគុណ​ណាស់​! តាំងពី​ខ្ញុំ​ចូល​លេង (​នៅ Everton) ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ជា​ផ្ទះ​របស់ខ្ញុំ​អ៊ីចឹង ។ អ្នក​រាល់គ្នា​ស្វាគមន៍​ខ្ញុំ​ជាមួយនឹង​ក្តី​រីករាយ ។ Everton បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​ក្នុង​ការ​បន្ត​នៅ Premier League ហើយ​ខ្ញុំ​មានបទពិសោធន៍​យ៉ាង​អស្ចារ្យ​ក្នុង​រយៈពេល​៣​ឆ្នាំ ចំណាយ​នៅ​ក្លិប​នេះ​។​» គេ​បាន​សរសេរ​បន្ត​ថា ៖ «​ខ្ញុំ​ពិតជា​ដឹងគុណ​ណាស់​ចំពោះ​ក្តី​ស្រឡាញ់ និង​ការ​គាំទ្រ​របស់​អ្នក​ទាំងអស់​គ្នា​នា​ពេល​កន្លង​មក ។ ខ្ញុំ​អាច​និយាយ​បាន​ថា ទោះបីជា​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​ក៏​នៅ​មាន​អ្នក​ចាំ​គាំទ្រ​ខ្ញុំ​ជា​និច្ច​។​»

គេ​ក៏​បាន​សរសេរ​ប្រាប់​ថា Everton គឺជា​គ្រួសារ​តែ​មួយ ហើយនឹង​នៅ​តែ​មានចិត្ត​ជាប់​នៅ​ទីនោះ​ជា​និច្ច ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​ក៏​បាន​ថា នៅ​តែ​នឹក​មិត្ត​រួម​ក្រុម និង​គ្រូបង្វឹក ហើយ​តែងតែ​គាំទ្រ​ពួក​គេ​ជា​និច្ច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ