ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ចាប់​ម៉ូយ​តាក់​ស៊ី​ក្រុង​ប៉ោយ​ប៉ែត​​ ​ផ្ទុះហិ.ង្សា​ដេញ​វាយ​គ្នា​ដូច​ហ្វូង​គោ​​​ ផ្អើល​ភ្ញៀវ​ទេស​ចរ​​

11 ឆ្នាំ មុន

ក្រុង​​​ប៉ោយ​ប៉ែត​ ៖ ​ក្រុម​អ្នក​ចាប់​ម៉ូយ​​តាក់​ស៊ី​ក្រុង​ប៉ោយ​ប៉ែត​ ផ្ទុះហិ​​ង្សា​ដេញ​វាយ​​​គ្នា​ដូច​ហ្វូង​គោ​ ​​បង្ក​​ឲ្យ​មាន​​​ការ​ភ្ញាក់​ផ្អើល​​​​ដល់​ភ្ញៀវទេ​សចរជា​តិ​និង​អន្តរ​ជាតិ ​​កាល​ពីវេលា ​ម៉ោង​៤និង៣០នាទីរសៀល​​ថ្ងៃទី០៥ ​កុម្ភៈ​​ ឆ្នាំ២០១៤ នៅ​ចំណុច​​​សណ្ឋា​គារលី​ហួ​ត ​ជាប់​មាត់​ច្រក​ទ្វារ​អន្តរ​​ជាតិ​ប៉ោយ​ប៉ែត ​ស្ថិត​ក្នុង​ភូមិ​​ក្បាល​ស្ពាន​១​ ​សង្កាត់​ប៉ោ​យប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​​ ។

សា​ក្សី​​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ ​គេឃើញក្រុមអ្នក​បើក​តាកស៊ី​​ ​រួម​ទាំ​ង​​អ្នក​ចាប់​ម៉ូយ ​មាន​គ្នា​ប្រមាណ​ ៥​ទៅ៦​នាក់​​ នៅ​ចំណត​​រថយន្ត​​​ ចំណុច​​​ រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែត ​បាន​ធ្វើ​សកម្មភាព​​ចាប់​ភ្ញៀវ(ម៉ូយ) ​ប្រទាញ​ប្រទង់​​រញ៉េរញ៉ៃ​ យក​ទៅ​ដាក់ក្នុង​​រថយន្ត​របស់​ខ្លួន​ ដោយ​​​គ្មាន​សណ្តាប់​ធ្នាប់​ យ៉ាង​អនា​ធិប​តេយ្យ​​និង​ធ្វើ​ឲ្យ​មា​នការ​​ធុញ​ទ្រាន់​ផង​ដែរ​ ។

ប្រភព​​បន្ត​​ថា ​​ក្រោយ​ពី​ក្រុម​អ្នកចាប់​ម៉ូយ​ទាំង​នោះ​ ធ្វើស​កម្មភាព ​របៀប​​​អនាធិប​តេយ្យ​​រួចម​ក​ គេឃើញ​​ពួកគេ​មាន ​ជម្លោះ​ពាក្យ​សម្តី​យ៉ាងតឹ​ងសរសៃ.ក ​ដាក់​គ្នា​ ហើយក៍​ផ្ទុះ​ហិង្សា​​ដេញ​វាយ​ ​ប្រតា​យប្រតប់​គ្នា​ ដូច​ហ្វូង​គោនៅលើទីសាធារណៈ​​នោះតែម្តង ​ដោយ​ពុំមាន​ខ្លាច​​រអែង​ក្រែង​ចិត្ត ​ដល់​ស្ថាប័ន​មានសមត្ថកិច្ច​បន្តិ​ចសោះ​ឡើយ ​៕​