ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​សាកសួរ តុលាការ​សម្រេច​ឃុំខ្លួន​ស្ត្រី​កុង​ហ្គោ​ដែល​ចា​.​ក់​សម្លា.ប់​ស្ត្រី​អង់​គ្ល​ស ពាក់ព័ន្ធ​រឿង​ស្នេហា​ជាន់​លេខ​រៀង

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ ២០២៥ នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ជា​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​កុង​ហ្គោ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ ២០២៥ នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ជា​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​កុង​ហ្គោ ពាក់ព័ន្ធ​ករណី​ចាក់​សម្លាប់​ស្ត្រី​ជនជាតិ​ស្បែក​ស​អង់គ្លេស រួចរាល់​ហើយ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ឃាតកម្ម​ទាក់ទង​រឿង​ស្នេហា​ជាន់​លេខ​រៀង ។

យោង​តាម​របាយការណ៍​ជា​ផ្លូវការ​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​២៣ និង​៤០​នាទី មាន​ករណី​ឃាតកម្ម (​យក​កូនកាំបិត​ចុង​ស្រួច​ដង​ជ័រ ពណ៌​ប្រផេះ ចាក់​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​) ប្រព្រឹត្ត​នៅ​ចំណុច​សួនច្បារ​មុខ​សាលាក្រុង​កោះ​ពេជ្រ វិ​ថី​សួនច្បារ ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ JESSICA CARIAD HOPKINS ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ ១៣ ៣៥៤៩៨៨៩ ចុះ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២ មាន​ទីលំនៅ​ផ្ទះ​លេខ​២៥៧​ស្ទួន ផ្លូវលំ ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខរបរ​គ្រូបង្រៀន បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ KIDIKILA NGANDA GLODIE ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩២ ជនជាតិ​កុង​ហ្គោ សញ្ជាតិ​កុង​ហ្គោ កាន់​លិខិត ឆ្លង​ដែន​លេខ OP១៥៣៨៣៨១ ចុះ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ មុខរបរ បុគ្គលិក​ហាង​សាឡ​ន​-​អ៊ុតសក់ មាន​ទីតាំង​ស្ថិត​នៅ​ហាង​សាឡ​ន យីហោ​ZOLA ផ្ទះ​លេខ​១០៥H ផ្លូវ​លេខ​២០០ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ