ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​ឃាត់ខ្លួនបុរសម្នាក់​ ជាប់ពាក់ព័ន្ឋនឹង​ការស្លា.ប់របស់ស្រ្តី​ដែលគេប្រទះឃើញ​ក្នុងគុម្ពោតព្រៃ​​នៅស្រុកបាណន់

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​បុរសវ័យ៥៣ឆ្នាំ ​ឈ្មោះ យ៉ាន់ ឆេត​ រស់នៅក្នុងភូមិទួលច្រនៀង​​ ឃុំបាយដំរំា​ ស្រុកបាណន់​ បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួនកាលពី​ម៉ោង១០ព្រឹកថ្ងៃទី០៥ ​កុម្ភៈ​ ២០១៤​ ដោយសង្ស័យ​ជាប់ពាក់ព័ន្ឋនឹង​ការស្លា.ប់របស់ស្រ្តី​ម្នាក់ដែលគេប្រទះឃើញ​ក្នុងគុម្ពោតព្រៃ ។

គួររំលឹកថា​ សពស្ត្រី​ម្នាក់ ​ត្រូវបាន​គេ​ប្រទះ​ឃើញ​​នៅ​ក្នុង​គុម្ពោត​ព្រៃ​កណ្តាល​វាលស្រែ ​ដោយ​មានគ្របចំបើង​ពីលើ ​និង​បង្កឱ្យមានការ​ភ្ញាក់​ផ្អើល ​កាលពី​វេលា​ម៉ោង​​៣រសៀលថ្ងៃទី​០៣ ​កុម្ភៈ​ ២០១៤ ស្ថិត​

ខេត្ត​បាត់​ដំបង​ ៖ ​បុរសវ័យ៥៣ឆ្នាំ ​ឈ្មោះ យ៉ាន់ ឆេត​ រស់នៅក្នុងភូមិទួលច្រនៀង​​ ឃុំបាយដំរំា​ ស្រុកបាណន់​ បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួនកាលពី​ម៉ោង១០ព្រឹកថ្ងៃទី០៥ ​កុម្ភៈ​ ២០១៤​ ដោយសង្ស័យ​ជាប់ពាក់ព័ន្ឋនឹង​ការស្លាប់របស់ស្រ្តី​ម្នាក់ដែលគេប្រទះឃើញ​ក្នុងគុម្ពោតព្រៃ ។

គួររំលឹកថា​ សពស្ត្រី​ម្នាក់ ​ត្រូវបាន​គេ​ប្រទះ​ឃើញ​​នៅ​ក្នុង​គុម្ពោត​ព្រៃ​កណ្តាល​វាលស្រែ ​ដោយ​មានគ្របចំបើង​ពីលើ ​និង​បង្កឱ្យមានការ​ភ្ញាក់​ផ្អើល ​កាលពី​វេលា​ម៉ោង​​៣រសៀលថ្ងៃទី​០៣ ​កុម្ភៈ​ ២០១៤ ស្ថិត​ក្នុង​ភូមិ​ទួល​ច្រនៀង​ ឃុំ​បាយ​ដំ​រាំ ​ស្រុក​បាណន់ ។

បើតាមសេចក្តី​រាយការណ៍​​បានឱ្យដឹងថា ​ស្ត្រី​រងគ្រោះ​ឈ្មោះ ​ហូ ហួច ​អាយុ​៤៣​ឆ្នាំ​ ស្នាក់នៅ​​ភូមិ​កើត​ហេតុ ។

តាមក្រុម​គ្រួសារ​បានឱ្យដឹងថា​ កាលពី​វេលា​​ម៉ោង​៦​ព្រឹកថ្ងៃខាងលើ ​ស្ត្រី​រងគ្រោះ​បានដឹក​​គោ​ទៅ​ចង​នៅ​វាល​ស្រែ ​លុះ​ដល់​ម៉ោង​១១ក៏​បាត់​មិន​ឃើញ​ត្រឡប់​​មក​ផ្ទះ​វិញ ។ ដោយមានការ​​សង្ស័យ ក្រុម​គ្រួសារ​បាន​នាំគ្នា​ដើរ​រក​​ ស្រាប់​តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់​​ផ្កាប់មុខ​​ មានគ្រប​ចំ​បើងពី​លើ​ នៅ​ក្នុង​គុម្ពោត​ព្រៃ​ និង​ធ្វើ​ឱ្យមានការ​​ភ្ញាក់​ផ្អើល​​ឡើង​តែម្តង ។

បើតាមអធិការ​ស្រុក​បាណន់ ​លោក ប៊ុត សំបូរ ​បាន​ឱ្យដឹងថា ​ករណី​ខាងលើ ​សង្ស័យ​ជាឃាត​កម្ម​ដោយ​គំនុំ​ ​។ 

យ៉ាងណាក៏ដោយ​ នៅចំពោះមុខសមត្ថកិច្ច ​បុរសសង្ស័យ​ខាងលើបានបដិសេធថា​ មិនមាន​ការពាក់ព័ន្ឋនោះទេ ​តែសមត្ថកិច្ចបានឃាត់ខ្លួន​ដោយសំអាងលើ​ភស្តុតាងពូថៅដៃ និង អាវរបស់ជនសង្ស័យ​មាន​ប្រឡាក់ឈាម ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​នៅពេលនេះ ​សមត្ថកិច្ចស្រុកបាណន់ បានបញ្ជូនជនសង្ស័យមក​កាន់ស្នងការដ្ឋាននគរបាល​ខេត្ត​បាត់ដំបង​ហើយ ដើម្បីសាកសួរ​បន្ថែម​ និង​បន្តចាត់ការតាមនីតិវិធីច្បាប់ ៕