ក្រុមចោរប្លន់ប្រដាប់អាវុធ ៣នាក់ ធ្វើសកម្មភាពប្លន់យកម៉ូតូ ១គ្រឿង ពីនារី ២នាក់ បានដោយសុវត្ថិភាព
រាជធានីភ្នំពេញ ៖ ក្រុមចោរប្លន់ ៣នាក់ ប្រដាប់ដោយអាវុធខ្លី ១ដើម ជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូនិច ពណ៌ផ្កាឈូកលាយស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BS-3906 ពីនារី ២នាក់ បានដោយសុវត្ថិភាព រួចជិះរត់គេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍ប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវលេខ៩៥ ចំណុចស៊ូគីស៊ុបបូកគោ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន៕
ចែករំលែកព័តមាននេះ