ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​កាមរី​គូទ​ហើម​បើក​កៀរ​​ម៉ូតូ​ស្មាស់​នៅ​មុខ​ផ្សារ​ទឹក​ថ្លា​ បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ រួច​បើក​​គេច​បាត់​ស្រមោល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​កាមរី​គូទ​ហើម​ ១គ្រឿង​ ពណ៌​សម្បក​ឪឡឹក​ អត់​ចាំ​ស្លាក​លេខ​ បាន​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​មុខ​ផ្សារ​ទឹក​ថ្លា​ ក៏​បាន​បើក​កៀរ​ម៉ូតូ​ស្មាស់​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1H-3641 បើក​បរ​ដោយ​បុរស​ម្នាក់​ បណ្តាល​ឲ្យ​​ម៉ូតូ​ដួល​ទៅ​​នឹង​ថ្នល់​ ចំណែក​បុរស​ម្ចាស់​ម៉ូតូ​​របួស​ស្រាល​សន្លប់​ប្រមាណ​ ៥នាទី បាន​ប្រជា​ពល​រដ្ឋ​ជួយ​ធ្វើ​ចលនា​ដឹង​ខ្លួន​វិញ ឯ​រថ​យន្ត​បង្ក​បាន​បើក​រត់​គេច​បាត់ស្រមោល​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​ ១១​ និង​ ៥០​នាទី យប់​ថ្ងៃទី​០៥​ កុម្ភៈ​ ២០១៤ ចំណុច​​មុខ​ផ្សារ​ទឹក​ថ្លា​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​។ ក្រោយ​កើត​ហេតុ​ បុរស​រង​​គ្រោះ​ត្រូវ​បង​ប្អូន​ដឹក​យក​ទៅ​លាង​របួស​នៅ​មន្ទីរ​ពេទ្យ​៕