ឡិចស៊ីសRX350 បត់ឆ្វេងឆ្លងផ្លូវត្រូវរថយន្តរ៉េហ្វរ បុកគូទរងការខូចខាតទាំងសងខាង
រាជធានីភ្នំពេញ ៖ រថយន្ត ២គ្រឿង បានរងការខូចខាតទាំងសងខាង ខណៈដែលរថយន្តឡិចស៊ីសRX350 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-2223 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កែងផ្លូវ២៩៥ ជាចំណុចផ្លូវបែកជា៣ បានបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវរថយន្តរ៉េហ្វរ ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-6021 ធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅបញ្រ្ចាសគ្នា បុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីសធ្លាក់កាងក្រោយ ចំណែករថយន្តរ៉េហ្វរ ខូចខាតផ្នែកខាងមុខ។
ចែករំលែកព័តមាននេះ