ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា​ចាញ់ល្បិច​អស់​ខ្លួនប្រាណ នាង​ហៅ​ចុះ​អេ​តា​ស៊ី​វិល តែ​ប្រុស​ស្នេហ៍​បែរជា​…​ស្រី​ណា​ទ្រាំ​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​លង់​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ទៀត រហូត​ដល់​បង់ខ្លួន​បង់ប្រាណ​ ព្រោះតែ​ចាញ់ល្បិច​ការ​លួងលោម​ពី​បុរស​ជាគូស្នេហ៍​ម្នាក់​នោះ ដោយ​សន្យា​ថា​នឹង​ឲ្យ​ចាស់ទុំ​ចូល​ស្ដីដណ្ដឹង​នាង​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​តាម​ច្បាប់​តាម​ប្រពៃណី​ពេញ​មុខ​ពេញមាត់​។ ប៉ុន្តែ​ក្រោយ​ពី​អង្ករ​ក្លាយទៅជា​បាយ​ហើយ​នោះ ព្រមទាំង​រស់នៅ​ក្រោម​ដំបូលផ្ទះ​ជួល​តែ​មួយ​ជាមួយ​គ្នា​ថែម​ទៀត​ផង​នោះ ស្រាប់តែ​ប្រុស​ស្នេហ៍​បាន​បំភ្លេច​អស់​នូវ​ពាក្យ​សន្យា ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​លង់​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ទៀត រហូត​ដល់​បង់ខ្លួន​បង់ប្រាណ​ ព្រោះតែ​ចាញ់ល្បិច​ការ​លួងលោម​ពី​បុរស​ជាគូស្នេហ៍​ម្នាក់​នោះ ដោយ​សន្យា​ថា​នឹង​ឲ្យ​ចាស់ទុំ​ចូល​ស្ដីដណ្ដឹង​នាង​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​តាម​ច្បាប់​តាម​ប្រពៃណី​ពេញ​មុខ​ពេញមាត់​។ ប៉ុន្តែ​ក្រោយ​ពី​អង្ករ​ក្លាយទៅជា​បាយ​ហើយ​នោះ ព្រមទាំង​រស់នៅ​ក្រោម​ដំបូលផ្ទះ​ជួល​តែ​មួយ​ជាមួយ​គ្នា​ថែម​ទៀត​ផង​នោះ ស្រាប់តែ​ប្រុស​ស្នេហ៍​បាន​បំភ្លេច​អស់​នូវ​ពាក្យ​សន្យា ។

នៅ​ពេល​ដែល​នាង​បង្ខំ​ឲ្យ​ចូល​ស្ដីដណ្ដឹង​ដើម្បី​រៀប​ការ បែរជា​បុរស​នោះ​ដោះសា​រថា​ចាំ​ពេល​នេះ​ចាំ​ពេល​នោះ រហូត​នាង​បបួល​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ឲ្យ​ហើយ​សិន​ចាំ​រៀប​ការ​ពេល​ក្រោយ​ក៏​នៅ​តែ​មិន​ព្រម​ទៀត ។ បុរស​ម្នាក់​នោះ​បាន​រក​លេស​ដោះសារ​មិន​ចេះ​ទាល់ មិនតែប៉ុណ្ណោះ​បាន​បង្ខំ​ឲ្យ​នាង​ដើរ​ចងការ​ប្រាក់​គេ​យក​មក​ឲ្យ​ខ្លួន​ថែម​ទៀត​ផង ប៉ុន្តែ​ដោយសារ​នាង​មិន​ព្រម​ធ្វើ​តាម ទើប​ក្លាយជា​ជម្លោះ​វាយតប​នាងរង​របួស​ជាំមុខ និង​យក​ខ្សែភ្លើង​ឆ្នាំង​ដាំបាយ​រឹត​.​ក​ប៉ង​សម្លាប់​ទៀត ទើប​នាង​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​នាំ​យក​ទៅ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​កំ​រៀង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

នារី​រង​គ្រោះ​ឈ្មោះ សេង ស​ម្ភ​ស្ស អាយុ​២៦​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល​ ។​ ចំណែក​បុរស​ជា​គូស្នេហ៍​ឈ្មោះ ប៉េង វិច្ឆិកា អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នាង​និង​បុរស​ជា​គូស្នេហ៍​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​អស់​រយៈពេល​៤​ខែ​កន្លង​មក​ហើយ ដោយ​រស់នៅ​ជាមួយ​គ្នា​ប្រៀប​ដូច​ប្ដី​ប្រពន្ធ​ទៅ​ហើយ ដោយនៅ​គ្រា​ដំបូង​បុរស​ជា​គូស្នេហ៍​បាន​ស្រឡាញ់​ថ្នាក់ថ្នម​នាង​ខ្លាំង​ណាស់ ព្រមទាំង​សន្យា​ថា​នឹង​ឲ្យ​ចាស់ទុំ​ចូល​ស្ដីដណ្ដឹង​នាង​រៀប​ការ​តាម​ប្រពៃណី​។

ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​បន្ត​ថា ពេល​នោះ​ដោយសារ​តែ​ចាញ់​នូវ​ល្បិច​លួងលោម​ប្រលោម​ស្នេហ៍ និង​សម្ដី​ដ៏​ផ្អែម​ដូច​ទឹកឃ្មុំ​ខែ​ចែ​ត្រ​នោះ​ហើយ ទើប​នាង​ព្រម​ប្រគល់​ខ្លួនប្រាណ​ជូន​បុរស​ជា​គូស្នេហ៍​គ្មាន​ការ​ស្ដាយស្រណោះ​ឡើយ ។ ប៉ុន្តែ​ក្រោយ​ពី​អង្ករ​ក្លាយទៅជា​បាយ​ហើយ​នោះ​បុរស​ជា​គូស្នេហ៍​ហាក់​មាន​អារម្មណ៍​សោះអង្គើយ​មិន​គោរព​ពាក្យ​សន្យា​សោះឡើយ នៅ​ពេល​ដែល​នាង​សួរនាំ​រឿង​ឲ្យ​ចាស់ទុំ​ចូល​ស្ដីដណ្ដឹង​ពេល​ណា? រៀប​ការ​ពេល​ណា? បុរស​ជា​គូស្នេហ៍​តែង​ឆ្លើយ​ដោះសា​រថា​ចាំ​ពេល​នេះ​ឬ​ចាំ​ពេល​នោះ និង​អូស​បន្លាយពេល​រហូត​។

ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ការ​ដោះសារ​គ្រប់ពេល​បែប​នេះ ទើប​ធ្វើ​ឱ្យ​នាង ដឹង​ថា បុរស​ជា​គូស្នេហ៍​ម្នាក់​នេះ​មានចិត្ត​មិន​ស្មោះ គឺ​មាន​បំណង​បោក​យក​ខ្លួន​នាង​តែ​ប៉ុណ្ណោះ ហើយ​ដើម្បី​ឲ្យ​មានការ​ទុកចិត្ត​គ្នា នាង​ក៏​បាន​បបួល​បុរស​ជា​គូស្នេហ៍​ទៅ​ចុះ​លិខិត​អាពាហ៍ពិពាហ៍ (​អេ​តា​ស៊ី​វិល​) ជាមួយ​គ្នា​ជា​មុន​សិន ចាំ​រៀប​មង្គលការ​នៅ​ពេល​ក្រោយ​ក៏​បាន​ដែរ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បុរស​ជា​គូស្នេហ៍​បាន​ប្រកែក​យ៉ាង​ដាច់អហង្ការ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មានការ​រកាំរកូស​និង​កើត​មាន​អំពើ​ហិង្សា​ជា​បន្តបន្ទាប់ ហើយ​នាង​ត្រូវ​បាន​រង​កណ្ដាប់ដៃ​បុរស​ជា​គូស្នេហ៍​ចំនួន​៤​លើ​រួច​មក​ហើយ​ដែរ​។

ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​បន្ត​ទៀត​ថា ដោយ​ឡែ​នៅ​លើក​ចុង​ក្រោយ​នេះ បុរស​ជា​គូស្នេហ៍​នោះ​បាន​ប្រើ​ឲ្យ​នាង​ដើរ​ចងការ​លុយ​គេ​ឲ្យ​ខ្លួន ប៉ុន្តែ​នាង​មិន​ព្រម​ទើប​នៅ​ពេល​នាង​ស្លៀកពាក់​បម្រុង​ចេញ​ទៅ​ធ្វើការ ស្រាប់​តែ​បុរស​នេះ​បង្កទំនាស់​វាយ​នាង​ជាំមុខ និង​យក​ខ្សែភ្លើង​ឆ្នាំង​ដាំបាយ​រឹត​.​ក​ប៉ង​សម្លាប់​នាង ព្រមទាំង​ចាក់សោ​បង្ខាំង​នាង​នៅ​ក្នុង​បន្ទប់ ទំ​រាំ​តែ​នាង​រើ​រួច​ក៏​រត់​ទៅ​ប្តឹង​នគរបាល​ឲ្យ​ចុះ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ជា​គូស្នេហ៍​ម្នាក់​នេះ​នាំ​ទៅ​ប៉ុស្តិ៍​កន្ទោក​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​។

ក្រោយ​ពេល​ចាប់ខ្លួន បុរស​ជា​គូស្នេហ៍​បាន​និយាយ​ថា ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​មែន ដោយ​សារ​តែ​ស្ត្រី​រង​គ្រោះ​គាស់​ទ្វារ​បន្ទប់​ជួល​លួច​យក​ឯកសារ សៀវភៅ​គ្រួសារ និង​សំបុត្រ​កំណើត​របស់​គ្រួសារ​ខ្លួន​យក​ទៅ​បាត់ ។ មិនតែប៉ុណ្ណោះ​គិតតែ​ពី​បង្ខំ​ខ្លួន​ឲ្យ​ទៅ​ចុះ​លិខិត​អាពាហ៍ពិពាហ៍ (​អេ​តា​ស៊ី​វិល​) រក​ពេល​ដក​ដង្ហើម​មិន​រួច​ថែម​ទៀត​ផង ខណៈ​ដែល​ខ្លួន​ប្រាប់​ថា កុំ​អាល ព្រោះ​ខ្លួន​មិន​ទាន់​មាន​លទ្ធភាព​ទេ ដោយ​ទ្រាំ​លែង​បាន ខ្លួន​ក៏​វាយ​ជ្រុលដៃ បណ្ដាល​ឱ្យ​ស្ត្រី​រង​គ្រោះ​រង​របួស​ប៉ោង​មុខតែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ