ខេត្តកំពត ៖ សេចក្តីរាយការឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយដោយគេបានឃើញបុរសជាជនជាតិបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលបឹង ហ្គាឡូព្រែកកំពត ស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ដែលម្ចាស់ផ្ទះឈ្មោះ ហេង ចិន្តា ភេទស្រី ។

បុរសជនបរទេសនោះមានឈ្មោះ CARSWELL PETTER GORDON អាយុ៦៧ឆ្នាំ ជាជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PA3772828 ចូលមកកម្ពុជាជាភ្ញៀវទេសចរណ៍ ។ ក្រោយពីមានការភ្ញាក់ផ្ញើលប្រទះឃើញបុរសជនជាតិបរទេសដេកស្លាប់សមត្ថកិច្ចគ្រប់ជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកសព ។

ពេលនោះលោកគ្រូពេទ្យ និងមន្ត្រីជំនាញបានសន្និដ្ឋានជំហ៊ានដំបូងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងព្រោះអាចប្រើថ្នាំសម្រើប NIZAGARA លើសកម្រិតដើម្បីប៉ូវអាអូនមុនបើកប្រតិបត្តការ ។ បានជាគណកម្មការសមត្ថកិច្ចសន្និដ្ឋានយ៉ាងដូច្នេះដោយសារតែការរកឃើញថ្នាំសម្រើបនៅជិតសាកសពដែលទំនងទើបនឹងប្រើប្រាស់បណ្តាលឲ្យប្រតិកម្មថ្នាំនោះ ។
ក្រោយពិនិត្យរួចសាកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញដើម្បីរង់ចាំស្ថាតទូត និងក្រុមគ្រួសារទទួលយកធ្វើបុណ្យតាមប្រពៃណី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ