ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចុះ​ពិនិត្យ «​អន្លង់​វឿ​ន​ឌុ​ក​» ៖ ការ​ពង្រឹង​កិច្ច​ការពារ​ត្រី​មេ​ពូជ និង​ចីរភាព​ទន្លេមេគង្គ​នៅ​តំបន់​រ៉ា​ម​សារ

4 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​ក្នុង​កិច្ច​ប្រឹងប្រែង​ពង្រឹង​ការ​គ្រប់គ្រង​ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​តាម​ដង​ទន្លេមេគង្គ​លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​សិក្សា​ស្វែង​យល់​ដោយ​ផ្ទាល់​ពី​ស្ថានភាព…

ខេត្តស្ទឹងត្រែង​ ៖ ​ក្នុង​កិច្ច​ប្រឹងប្រែង​ពង្រឹង​ការ​គ្រប់គ្រង​ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​តាម​ដង​ទន្លេមេគង្គ​លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ
ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​សិក្សា​ស្វែង​យល់​ដោយ​ផ្ទាល់​ពី​ស្ថានភាព «​អន្លង់​វឿ​ន​ឌុ​ក​»​ដែល​ជា​អន្លង់​អភិរក្សត្រី​មេ​ពូជ​ដ៏​សំខាន់ ស្ថិត​ក្នុង​តំបន់​រ៉ា​ម​សារ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦។

បេសកកម្ម​នេះ​មិន​ត្រឹមតែ​ជា​ការ​ចុះ​ពិនិត្យ​ស្ថានភាព​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​ចុះ​ទៅ​ស្វែង​យល់​ពី​យន្តការ​គ្រប់គ្រង​ជាក់ស្ដែង​របស់​សហគមន៍​នេសាទ​ភូមិ​ថ្មី ដើម្បី​ធានា​ថា​ការ​អភិរក្ស​ត្រី​មេ​ពូជ និង​ការ​ប្រើប្រាស់​ធនធានទឹក​ត្រូវ​បាន​ធ្វើ​ឡើង​ប្រកបដោយ​ចីរភាព​។

គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (CNMC) គឺជា​ស្ថាប័ន​បង្គោល​ដ៏​សំខាន់​របស់​រាជរ​ដ្ឋា
ភិ​បាល ក្នុង​ការ​សម្របសម្រួល​កិច្ច​ការងារ​អន្តរវិស័យ ដើម្បី​ការពារ និង​អភិវឌ្ឍ​អាង​ទន្លេមេគង្គ​។ ក្នុង​ក្របខ័ណ្ឌ​តំបន់ (MRC) ស្ថាប័ន​នេះ​មាន​ភារកិច្ច​លើស​ពី​ការងារ​រដ្ឋបាល ដោយ​ត្រូវ រៀបចំ
និង​អនុវត្ត យុទ្ធសាស្ត្រ​គ្រប់គ្រង​ធនធានទឹក​ឱ្យ​មាន​តុល្យភាព​រវាង​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស​។

ជាមួយ​គ្នា​នេះ​បច្ចុប្បន្ន​មាន​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ១៧ ជា​សមាជិក ដែល​ធ្វើការ​រួម
គ្នា​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ​នៅ​ក្នុង​អាង​ទន្លេ​អន្តរជាតិ​មួយ​នេះ​។

គួរ​រំឭក​ផង​ដែរ​ថា CNMC មាន​ប្រវត្តិ​យ៉ាង​យូរអង្វែង​ក្នុង​ការ​ការពារ​ផលប្រយោជន៍​កម្ពុជា​លើ​ដង​ទន្លេមេគង្គ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​តាំងពី​ឆ្នាំ​១៩៨០​។ ក្រោយមក ស្ថាប័ន​នេះ​ត្រូវ​បាន​ធ្វើ​និយ័ត​ភាព និង​កែសម្រួល​រចនា​សម្ព័​ន្ជា​បន្តបន្ទាប់ ជា​ពិសេស​តាម​រយៈ​ព្រះរាជក្រឹត្យ​ក្នុង​ឆ្នាំ​២០០៩ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កា​រវិ​វត្ត​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​បរិស្ថាន​ក្នុង​តំបន់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ