ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ផ្ទះ​ឈើ​ធំ​ៗ​របស់​ពលរដ្ឋ​អស់​២ខ្នង

6 វិនាទី មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម​ ៖ ស្រប​ពេល​ដែល​អាកាសធាតុ​ត្រជាក់​ពេល​ព្រឹក​ព្រលឹម​ហើយ​ខ្យល់ជំនោរ​បក់​មក​ពី​ទិស​ខាងជើង​ផង​នោះ​ស្រាប់តែ​មាន​អគ្គី​ភ័យ​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​រំចេក ស្រុក​កំពង់សៀម ដោយ​ភ្លើង​ឆេះ​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ។​ ចំណែក​ផ្ទះ​ដែល​នៅ​ឆ្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ទៅ​១០០​ម៉ែត្រ​ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់​ខ្លាច​ភ្លើង​ឆេះ​រាលដាល​ទៅ​ដល់​តែ​សំណាងល្អ​ក្រោម​បញ្ជា​របស់​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បន្តបន្ទាប់​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​: ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ខែមករា…

ខេត្តកំពង់ចាម​ ៖ ស្រប​ពេល​ដែល​អាកាសធាតុ​ត្រជាក់​ពេល​ព្រឹក​ព្រលឹម​ហើយ​ខ្យល់ជំនោរ​បក់​មក​ពី​ទិស​ខាងជើង​ផង​នោះ​ស្រាប់តែ​មាន​អគ្គី​ភ័យ​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​រំចេក ស្រុក​កំពង់សៀម ដោយ​ភ្លើង​ឆេះ​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ។​ ចំណែក​ផ្ទះ​ដែល​នៅ​ឆ្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ទៅ​១០០​ម៉ែត្រ​ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់​ខ្លាច​ភ្លើង​ឆេះ​រាលដាល​ទៅ​ដល់​តែ​សំណាងល្អ​ក្រោម​បញ្ជា​របស់​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បន្តបន្ទាប់​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​: ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ខែមករា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ភូមិ​ឈើទាល​ស្រុត​ក្រោម ឃុំ​រំចេក ស្រុក​កំពង់សៀម ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​លោកស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ដាក់​បទបញ្ជា​ឲ្យ​លោក​អធិការ ដឹកនាំ​កម្លាំង​អន្តរាគមន៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​កម្លាំង​អន្តរាគមន៍​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម និង​កម្លាំង​អន្តរាគមន៍​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ចេញ​អន្តរាគមន៍​ជា​បន្ទាន់ ដល់​កន្លែង​កើតហេតុ ដោយ​មាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​ប្រជា​ការពារ​ជា​ជំនួយ​ព្រមទាំង​ប្រជាពលរដ្ឋ​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ចេញ​មក​អន្តរាគមន៍​បន្តបន្ទាប់​គ្នា​ដោយ​បាញ់​ទឹក​ស្រោច​ទៅ​លើ​ភ្លើង​ដែល​កំពុង​ឆាបឆេះ​ផ្ទះ​ឈើ​របស់​ពលរដ្ឋ​រហូត​ដល់​អគ្គី​ភ័យ​ត្រូវ​បាន​រលត់​១០០% នៅ​វេលា​ម៉ោង ៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ដដែល​។

ប្រើប្រាស់​ឡាន​ពន្លត់អគ្គីភ័យ​ចំនួន ៥​គ្រឿង​(​ប្រើប្រាស់​ទឹក ១០​ស៊ីទែន​) ​ឡាន​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ចំនួន ០២​គ្រឿង​(​ប្រើប្រាស់​ទឹក​អស់ ២​ស៊ីទែន​) ​ឡាន​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ចំនួន​០១​គ្រឿង (​ប្រើប្រាស់​ទឹក​អស់ ០១​ស៊ីទែន​)
​ឡាន​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ចំនួន ០២​គ្រឿង (​ប្រើប្រាស់​ទឹក​អស់ ៧​ស៊ីទែន​) ករណី​នេះ​បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះ​ចំនួន ០២​ផ្ទះ ឈើ​ប្រក​ក្បឿង ម្ចាស់ផ្ទះ​ទី​១​ឈ្មោះ ប៉ាត់ ឆៃ​លាង ភេទ​ស្រី អាយុ ៦០​ឆ្នាំ ជាតិខ្មែរ ផ្ទះ​ទំហំ ៧​ម៉ែត្រ​​×១២​ម៉ែត្រ​ លុយ​ដុល្លា ៧,០០០$ សម្ភារ​:​មួយ​ចំនួនម្ចាស់ផ្ទះ​ទី​២​ឈ្មោះ​យ៉េ​ង នាង ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ ជាតិខ្មែរ ផ្ទះ​ទំហំ ៦​ម៉ែត្រ​​×១៦​ម៉ែត្រ​ លុយ​ដុល្លា ៣០,០០០$ ។

សម្ភារ​:​មួយ​ចំនួន មូលហេតុ : ឆ្លង​ចរន្ត​អគ្គី​ស​នី​។ ក្នុង​ប្រតិបត្តិការ​ចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​គឺ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​មិន សុគន្ធ​វិបុល​ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​អគ្គី​ភ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ