ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋភៀសសឹកប្រមាណ ៨២% ហើយបានវិលត្រឡប់ទៅរស់នៅតាមលំនៅឋានវិញជាធម្មតា

14 ម៉ោង មុន

ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​នៃ​ដំណើរការ​មាតុភូមិនិវត្តន៍​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ចំនួន​ពលរដ្ឋ​បាន និង​កំពុង​សម្រេចចិត្ត​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​មាន​ពលរដ្ឋ​ភៀស​សឹក​១.៥០២​នាក់​បន្ថែម​ទៀត ។ ជាក់ស្តែង​ក្រសួងមហាផ្ទៃ​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ មាន​ពលរដ្ឋ​ភៀស​សឹក​១.៥០២​នាក់​បន្ថែម​ទៀត បាន​បន្ត​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ…

ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​នៃ​ដំណើរការ​មាតុភូមិនិវត្តន៍​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ចំនួន​ពលរដ្ឋ​បាន និង​កំពុង​សម្រេចចិត្ត​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​មាន​ពលរដ្ឋ​ភៀស​សឹក​១.៥០២​នាក់​បន្ថែម​ទៀត ។

ជាក់ស្តែង​ក្រសួងមហាផ្ទៃ​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ មាន​ពលរដ្ឋ​ភៀស​សឹក​១.៥០២​នាក់​បន្ថែម​ទៀត បាន​បន្ត​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។ ដូច្នេះ ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង​៦​សែន​៤​ម៉ឺន​នាក់ មាន​ប្រមាណ​ជាង​៥​សែន​៣​ម៉ឺន​នាក់ ឬ​ស្មើនឹង​៨២% បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ។

ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ពលរដ្ឋ​ភៀស​សឹក​បន្ត​ស្នាក់​នៅ​ជំរំ​មាន​ចំនួន​១១៥.២៧៧​នាក់ ក្នុង​នោះ​ស្រី្ត​មាន​៦០.៦៥១​នាក់ និង​កុមារ​៣៨.២៣០​នាក់ ។

សូម​បញ្ជាក់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្រោម​ការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព សុខុមាលភាព និង​តម្រូវការ​ចាំបាច់​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ការ​សម្របសម្រួល​ជួយ​ដល់​ស្ត្រី និង​កុមារ​ដែល​នៅ​សេសសល់​ក្នុង​ជំរំ ដើម្បី​ធានា​ថា​ពួក​គេ​ទទួល​បានការ​គាំពារ​គ្រប់គ្រាន់ រហូត​ដល់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​បាន​ដោយ​ភាព​កក់ក្តៅ និង​សុវត្ថិភាព​បំផុត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ