ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តធុនធំ ១គ្រឿងដឹកសំពីសំពោងខ្ពស់ហួសទ្រុងទាក់ខ្លោងទ្វារវត្តតាភេមបាក់ដាច់ត្រឹមគល់

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តធុនធំ ១គ្រឿង បានដឹកក្រណាត់សំពីសំពោងខ្ពស់ហួសទ្រុងក៏បានទាក់ខ្លោងទ្វារវត្តតាភេម បណ្ដាលឲ្យបាក់ដាច់ត្រឹមគល់ និងជាប់ដោយតាមរថយន្តនោះតែម្ដង ហើយភ្លាមៗនោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំបូលឃាត់ទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ។…

រាជធានីភ្នំពេញ ៖ រថយន្តធុនធំ ១គ្រឿង បានដឹកក្រណាត់សំពីសំពោងខ្ពស់ហួសទ្រុងក៏បានទាក់ខ្លោងទ្វារវត្តតាភេម បណ្ដាលឲ្យបាក់ដាច់ត្រឹមគល់ និងជាប់ដោយតាមរថយន្តនោះតែម្ដង ហើយភ្លាមៗនោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំបូលឃាត់ទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងវត្តតាភេម ស្ថិតនៅក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ រថយន្តបង្កខាងលើពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ4A-9450 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ហើយក៏ពុំដឹងថា ជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនណានោះទេ ។

រថយន្តនោះបានដឹកទំនិញ ដែលតាមប្រភពខ្លះថា ដឹកក្រណាត់ ដែលបានផ្ទុកខ្ពស់ហួសទ្រុង ប្រមាណ២ម៉ែត្រឯណោះ ដោយឡែកខ្លោងទ្វារវត្តតាភេម ដែលរងការខូចខាតនោះសាងសង់ពីដែក ។ ប្រជាពលរដ្ឋនិយាយថា នៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្តនេះបើកបរធ្វើដំណើរតាមផ្លូវបេតុងវត្តតាភេម ក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដោយសារតែរថយន្តនោះដឹកសំពីងសំពោងផ្ទុកខ្ពស់ហួសទ្រុងពេក និងខ្ពស់ជាខ្លោងទ្វារទៅទៀតនោះក៏ទាក់ខ្លោងទ្វារ បណ្ដាលឲ្យបាក់ដាច់ត្រឹមគល់ជាប់ដោយតាមរថយន្តតែម្ដង ។

ភ្លាមៗនោះក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំបូល រួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋដែលនៅជិតនោះនាំគ្នាឃាត់រថយន្តខាងលើទុក ដើម្បីធ្វើការដោះស្រាយ ប៉ុន្តែលទ្ធផលនៃការដោះស្រាយបែបណានោះនៅពុំទាន់ដឹងនៅឡើយ ។

ប្រជាពលរដ្ឋបាននិយាយបន្តថា កាលពីអតីតកាលខ្លោងទ្វារវត្តតាភេមនេះ គឺសាងសង់ឡើងដោយឥដ្ឋ និងបេតុងរឹងមាំ ព្រមទាំងមានរំលេចដោយក្បូរក្បាច់រចនាតាមបែបខ្មែរយ៉ាងស្រស់ស្អាតផងដែរ ។ ប៉ុន្តែដោយសារតែវាមានកម្ពស់ទាប ហើយទំហំក៏តូចមិនសមស្របតាមកាលៈទេសៈ និងការអភិវឌ្ឍមូលដ្ឋាន និងការពង្រីកផ្លូវផងនោះទើបត្រូវវាយកម្ទេចចោល ។

បន្ទាប់មកប៉ុន្មាននៅឆ្នាំចុងក្រោយនេះ ត្រូវបានព្រះសង្ឃសាងសង់ខ្លោងទ្វារថ្មីអំពីដែកជំនួសវិញ ហើយមានទំហំធំទូលាយនិងមានកម្ពស់ខ្ពស់ជាងខ្លោងទ្វារចាស់ ដើម្បីសម្រួលកុំឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរ និងសមស្របទៅតាមកំណើនជាក់ស្ដែងនៃអ្នកដំណើរតាមផ្លូវនោះផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ