ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​កូន​៤​ឆ្នាំ​ឱ្យ​ចាំ​ម៉ូតូ ម្តាយ​ឆ្លងផ្លូវ​ទៅ​ផ្សារ​ទិញ​ម្ហូប ស្រាប់តែ​កូន​រត់​តាម​ក្រោយ​…​ពុទ្ធោ!

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​អាយុ​ប្រហែល​៤​ឆ្នាំ​ម្នាក់ ត្រូវ​បាន​រថយន្ត​ដឹក​ដី​កិន​ស្លាប់​យ៉ាង​អាណោច​អា​ធ​័មនៅនឹងកន្លែងកើតហេតុ ខណៈ​រត់​ឆ្លងផ្លូវ​តាម​ម្តាយ​ទៅ​ផ្សារ​ទិញ​ម្ហូប ។ ហេតុការណ៍​គួ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្សារ​ពង្រ…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​អាយុ​ប្រហែល​៤​ឆ្នាំ​ម្នាក់ ត្រូវ​បាន​រថយន្ត​ដឹក​ដី​កិន​ស្លាប់​យ៉ាង​អាណោច​អា​ធ​័មនៅនឹងកន្លែងកើតហេតុ ខណៈ​រត់​ឆ្លងផ្លូវ​តាម​ម្តាយ​ទៅ​ផ្សារ​ទិញ​ម្ហូប ។

ហេតុការណ៍​គួ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្សារ​ពង្រ ស្ថិត​ក្នុងភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ លិ​ន ស្រី​ណា​ន់ អាយុ​៤​ឆ្នាំ នៅ​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែក​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ប្រភេទ​កង់​១០ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ៣A- ២២២២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម្តាយ​ជិះ​ម៉ូតូ​ដឹក​ក្មេង​ស្រី​រង​គ្រោះ​មក​ទិញ​ម្ហូប​នៅ​ផ្សារ​ពង្រ ដោយ​ទុក​កូន​ឲ្យ​នៅ​ចាំ​ម៉ូតូ ហើយ​ម្តាយ​ដើរ​ឆ្លងផ្លូវ​ទៅ​ទិញ​ម្ហូប ស្រាប់តែ​កូនស្រី​បាន​រត់​តាម​ពីក្រោយ​ដោយ​ស្ត្រី​ជា​ម្តាយ​មិន​បានដឹង​នោះ​ទេ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​មក​ដល់​ក៏​បុក និង​កិន​ក្មេង​ស្រី​នោះ​ខ្ទេច​មើល​សព​លែង​យល់ ។

តាម​ប្រភពដដែលបានបន្ត​ថា បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកបើកបរ​បាន​ភ្លាម​ៗ​នៅ​កន្លែង​កើត​ភ្លាម​ៗ ​ហើយ​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​តែ​ម្តង ព្រោះ​ខ្លាចក្រែង​កើត​មាន​អំពើ​ហិង្សា​ណាមួយ​​ពី​សំណាក់​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ​និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ ។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​នគរបាល​ចរាចរណ៍​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។ ចំណែក​សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ទាក់ទិន​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​និយាយ​រិះគន់​ចំពោះ​រថយន្ត​ដឹក​ដី​ដែល​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៥៦A នេះ គឺ​តែងតែ​បើកបរ​លឿន​ៗ មិន​គិត​ថា​ជាទី​ប្រជុំជន​នោះ​ទេ ជា​ពិសេស​គឺ​អ្នកបើកបរ​ស៊ីឈ្នួល​ឲ្យ​គេ ព្រោះ​អាង​តែ​មិនមែន​ជា​រថយន្ត​របស់​ខ្លួន ហើយ​បើ​មាន​បញ្ហា គឺ​ម្ចាស់​រថយន្ត​ជា​អ្នក​ចូលខ្លួន​មក​ដោះស្រាយ ឲ្យ​តែ​អ្នកបើកបរ​រត់គេច​ខ្លួន​រួច ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ