ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ម្នាក់​ ជិះ​ម៉ូតូ​បុក​ម៉ូតូ​កង់​បី​បត់​ឆ្វេង ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់​ បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ​ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​បត់​ឆ្វេង ​ឆ្លងផ្លូវ​ ពេញទំហឹង​បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​នៅថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់​ បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ​ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​បត់​ឆ្វេង ​ឆ្លងផ្លូវ​ ពេញទំហឹង​បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​នៅថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​១០១៩ ចំនុច​មុខ​បរី​ពិភព​ថ្មី ​ស្ថិត​នៅ​ភូមិ​អ័​រ​គី​ដេរ សង្កាត់​អូរ​បែក​ក្អម ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ​ ។

ជន​រង​គ្រោះ ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ ឃា រក្សា​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរ​និស្សិត​ ស្នាក់​នៅ​ភូមិ​សណ្តាន់ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ​បាន​ស្លាប់នៅ​កន្លែង​កើតហេតុ ​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក់​ HONDA​ ពណ៌​ខ្មៅ ​ស្លា​ក​លេខ កំពង់ធំ 1Q 4445 ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ មួយ​គ្រឿង ​ធ្វើ​ដំណើរ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅជើង។​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ​ក៏​បាន​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា ស្លាក​លេខ​ភ្នំពេញ 1GX 0676​ ​ធ្វើ​ដំណើរ​ក្នុងទិល​ដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ បត់​ឆ្វេង បណ្ដា​លឱ្យ​អ្នកបើកបរ​ម៉ូតូ​ជ្រុល​ទៅ​បុកពេញទំហឹង​​ ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​។​ បន្ទាប់​ពី​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឈ្មោះ ជា ធី​ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅភូមិ​ហ្ម​សែត សង្កាត់ប៉ា​លហាល ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ​បើកបរម៉ូតូ​កង់​បី​ឥណ្ឌា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ ​។

តាម​នគរបាល​ចរាចរណ៍ ​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​ដែល​បណ្ដា​លឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ដោយសារ​តែ​ជន​រង​គ្រោះ ​បើកបរ​ក្នុង​ល្បឿន​លឿន ​ទៅ​បុក​ម៉ូតូ​កង់​បី ​ដែល​បត​ឆ្វេង ឆ្លងផ្លូវ​ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ​។

បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ នគរបាល​មូលដ្ឋាន​ បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ ​និង​ទាក់ទង​នគរបាល​ចរាចរណ៍ ​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​ ចុះ​មក​វាស់វែង​ រួច​នាំ​យក​អ្នកបើកបរ​ និង​ម៉ូតូ​កង់​បី​ បញ្ជូនទៅ​កាន់​ការិយាល័យ​ ដើម្បី​ចាត់ការ​តាម​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ