ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនធំបុកជាមួយរថយន្តព្រូស បណ្តាលឲ្យជនជាតិចិនម្នាក់ស្លាប់នៅក្នុងកាប៊ីនរថយន្តព្រូសដ៏រន្ធត់ ។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១៤Dត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១០-លេខ១១ស្ថិតក្នុងភូមិអង្គតាមោក ឃុំប្រសូតិស្រុកស្វាយទាប។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅរំលងអាធ្រាត្រ មានរថយន្តតូយ៉ូតាព្រូស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AK-5304 បើកបរដោយជនជាតិចិន ក្នុងស្ថានភាពស្រវឹង ។ មុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់បើកបររថយន្តចេញពីកន្លែងផឹកស៊ី១កន្លែង ដោយស្រវឹងជោគ បានបើករថយន្តយ៉ាងលឿនតាមផ្លូវជាតិលេខ៣១៤D ពីទឹសខាងជើងទៅត្បូង ស្របពេលនោះក៏មានរថយន្តដឹកទំនិញ១គ្រឿងបើកបរបញ្ច្រាស់ទិសគ្នាពីត្បូងមកជើង ខណៈនោះអ្នកបើកបររថយន្តព្រុះបានបុកចំពីមុខពេញទំហឹងលាន់ដូចរន្ទះបាញ់ បណ្តាលឲ្យរថយន្តព្រូសសើយដំបូលកាប៊ីនមុខនិងរួញកាប៊ីនគាបជាប់អ្នកបើកបរជនជាតិចិនស្លាប់ភ្លាមៗយ៉ាងរន្ធត់ ចំណែករថយន្តវ៉េអងរេចង្កូតធ្លាក់ពីលើផ្លូវ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់មកសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកសពជនជាតិចិនយកទៅរក្សាទុកនៅសាលតម្កល់សពមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីដោះស្រាយនិងប្រគល់ឲ្យសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែរថយន្តទាំ២គ្រឿងយកមករក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ស្នងការនគបាលខេត្តដើម្បីដោះស្រាយតាមនីតិវិធី។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីខាងលើបង្កឡើងដោយអ្នកបើកបររថយន្តព្រូសបើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង៕



ចែករំលែកព័តមាននេះ