រាជធានីភ្នំពេញៈរថយន្តម៉ាក់សាំងយ៉ុងដឹកបន្លែមូយ គ្រឿងបានបើកបរក្នុងល្បឿនលឿនបត់ឆ្វេងហើយជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹងបណ្ដាលឲ្យខ្ទេចមុខជាប់បង្គោលភ្លើងហើយអ្នកបើកបរបានគេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ រសៀលថ្ងៃទី ៣ខែកុម្ភៈឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវលេខ៣៣៦កែងផ្លូវលេខ ២៥៥ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តដែល គ្រោះថ្នាក់ជាប្រភេទរថយន្តទេសចរណ៍១២កៅអីម៉ាកសាំយ៉ុង ពណ៌លឿង កែច្នៃ ដឹកបន្លែសំពីងសំពោង បើកបរដោយបុរសម្នាក់បានគេចខ្លួនបាត់។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងខាងលើធ្វើដំណើរតាមផ្លូវលេខ ៣៣៦ ក្នុងទិសដៅពីកើតទៅលិច។នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងទៅតាមផ្លូវលេខ ២៥៥ ដោយសារតែបើកបរក្នុងល្បឿនលឿនក៏ជ្រុលទៅបុកបង្គោលភ្លើងចំនួន១ដើមក្នុងចំណោម២ដើមពេញទំហឹងបណ្តាលអោយរថយន្តស្រុញមុខជាប់នឹងបង្គោលភ្លើង ហើយបង្គោលភ្លើងបាក់ត្រឹមគល់រងការខូចខាត។នៅពេលគ្រោះថ្នាក់អ្នកបើកបរបានចុះគេចខ្លួនបាត់ស្រមោល។
តាមប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបានឲ្យដឹងថានេះចាត់ទុកជាសំណាងដែលរថយន្តបុកបង្គោលភ្លើងកុំអីរថយន្តនោះជ្រុលបុកចូលផ្ទះរបស់គាត់បណ្ដាឲ្យគ្រោះថ្នាក់មិនខាន ។ បន្ទាប់ពីគ្រោះថ្នាក់គេឃើញនគរបាលមូលដ្ឋានបានចុះទៅសម្រួលចរាចរណ៍និងទាក់ទងទៅនគរបាលចរាចរណ៍មកវាស់វែងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕





ចែករំលែកព័តមាននេះ