ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ហុងដា​ស្កូ​ប​ពី ​ពន្លះ​ម៉ូតូ​កង់​បី​ កំពុង​បើក​ឆ្លងផ្លូវ​ជាតិ​លេខ​៤​ របួសធ្ងន់​ម្នាក់​ និង​ស្រាល​២​នាក់

10 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​១​នាក់ ​បាន​រង​របួស​ធ្ងន់ធ្ងរ ​និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ ខណៈ​អ្នក​ទាំង​៣​នាក់​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​ ១​គ្រឿង ​ឌុ​ប​គ្នា…

រាជធានីភ្នំពេញ ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​១​នាក់ ​បាន​រង​របួស​ធ្ងន់ធ្ងរ ​និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ ខណៈ​អ្នក​ទាំង​៣​នាក់​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​ ១​គ្រឿង ​ឌុ​ប​គ្នា ក្នុង​ល្បឿន​លឿន​គួរសម ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ ១​គ្រឿង​ទៀត កំពុង​បើកបរ​ឆ្លងផ្លូវ​ពេញទំហឹង ។

ឧប្បត្តិហេតុ​ខាងលើ​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​អ្នក​លក់ដូរ​អី​វ៉ាន់​នៅ​ជិត​នោះ ​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​៣​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​ជំទង់​២​នាក់ ​និង​យុវជន​ម្នាក់ ​បាន​ជិះ​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ហុងដា​ស្កូ​ប​ពី ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ​1LL-0185 ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ល្បឿន​លឿន​គួរសម និង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​វាក់​ជាមួយ​ម៉ូតូ​កង់​បី​ ១​គ្រឿង ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1JZ-7900 កំពុង​បើកបរ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​គេច​អត់​ទាន់​ ក៏​ជ្រុល​ទៅ​បុក​ពេញទំហឹង​តែ​ម្ដង ។

អ្នក​លក់ដូរ​ខាងលើ ​បាន​និយាយ​ទៀត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​ក្មេង​ស្រី​ជំទង់​ម្នាក់ ​ផ្លោង​ធ្លាក់​បោក​ផ្ទប់​ថ្នល់​រង​របួសធ្ងន់ ចំណែក​យុវជន​អ្នកបើកបរ​ម៉ូតូ និង​ក្មេង​ស្រី​ជំទង់​ម្នាក់​ទៀត ​រង​របួសស្រាល ហើយ​ម៉ូតូ​ស្កូ​ប​ពី និង​ម៉ូតូ​កង់​បី​រង​ការ​ខូចខាត ។

ក្រោយ​ពេល​កើតហេតុ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​ដឹក​អ្នក​រង​របួស​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​វាស់វែង​រួច​នាំ​យក​ម៉ូតូ​ ​និង​ម៉ូតូ​កង់​បី​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ