ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​ក្មេង​ម្នាក់បាត់​ខ្លួន​មួយ​យប់​ គូ​ដណ្តឹង​តាម​ទាន់នៅ​ជាមួយ​សង្សារ​​ ​ស្រែក​ផ្អើល​សមត្ថកិច្ច​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នារី​វ័យ​ក្មេង​ម្នាក់​ បាន​បាត់​ខ្លួន​ពី​ផ្ទះ​មួយ​យប់​ ត្រូវបាន​គូ​ដណ្តឹង​និង​ម្តាយ​តាម​រក​ឃើញកំពុង​នៅ​ជាមួយ​សង្សារ​ ត្រង់​ចំណុច​ចំណត​រថយន្ត​ផ្សារ​អូរប្ញស្សី​ ផ្លូវ​លេខ​១១១ សង្កាត់​អូរប្ញស្សី​១ ខណ្ឌ៧មករា រាជធានី​ភ្នំ​ពេញ ហើយ​បានដេញ​ចាប់ និងស្រែក​​​ចោរ​ៗ ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​​ប្រជាពលរដ្ឋ​ និងសមត្ថកិច្ច​​នាំគ្នា​ដេញ​​ស្ទាក់ចាប់បាន​​ នាំ​យក​ទៅសាក​សួរ​នៅ​​ប៉ុស្តិ៍នគរបាល​អូរ​ប្ញស្សី​១ ។

ហេតុកាណ៍​នេះ កើត​ឡើង​ កាលពី​វេលាម៉ោង​១និង​៣០​នាទី​រសៀលថ្ងៃទី​០៥ កុម្ភៈ ២០១៤  នៅ​ចំណុច​ចំណត​រថយន្ត​ខាងកើត​ផ្សារ​អូរ​ប្ញស្សី១ ​ ។ បើតាម​សេចក្តីរាយ​ការណ៍​​បានឱ្យដឹងថា នារី​ខាងលើ មានទីលំនៅ​ស្រុកមេមត់ ខេត្ត​កំពង់​ចាម ។ យ៉ាងណា​ក៏​ដោយ​ ក្រោយ​ពី​សួរនាំ ទើប​ដឹង​ថា ជាករណីស្នេហាត្រីកោណ​ ៕​​