ខេត្តបន្ទាយមានជ័យ ៖ ក្រោយភ្លៀងធ្លាក់ជោកជាំប្រជាពលរដ្ឋក៏ជួបការលំបាក ត្រូវអាជ្ញាធរក្រុងសិរីសោភ័ណបានកសាងផ្លូវបេតុងប្រវែងជាង១គីឡូម៉ែត្រ និងដាក់ប្រព័ន្ធលូថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា ក្រោយឃើញការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទៅសិក្សានៅរដូវវស្សាមានភក់ជ្រាំបែកភក់ ហើយអាជ្ញាធរក្រុងបានស្ថាបនាកសាងផ្លូវបេតុងប្រវែង១.៣៣០ម៉ែត្រ និងដាក់ប្រព័ន្ធលូងអោយបានរួចរាល់ឆាប់ៗនេះ ។

លោកបានបញ្ជាក់ថា ផ្លូវ១ខ្សែដែលកំពុងស្ថាបនានេះ គឺប្រជាពលរដ្ឋជាច្រើនភូមិបានឆ្លងកាត់ទៅមកនិងដឹកកសិកផលចេញ-ចូល ហើយអាជ្ញាធរនិងពន្លឿនការកសាងអោយបានរួចរាល់ឆាប់ៗ ដើម្បីអោយប្រជាពលរដ្ឋនិងសិស្សានុសិស្សទៅមកបានដោយងាយស្រួលព្រោះផ្លូវនេះបានជួបការលំបាកជាយូរមកហើយ ទើបពេលនេះត្រូវបានកសាង ។

ប្រជាពលរដ្ឋបានថ្លែងអំណរគុណ និងកោតសសើរចំពោះលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅពេលជួបការលំបាក់ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលនិងកសាងផ្លូវបេតុង១ខ្សែសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ហើយរយៈពេលកន្លងផ្លូវ១ខ្សែនេះនៅរដូវវស្សាភ្លៀងធ្លាក់ជោគជាំពិតជាលំបាក់នៅពេលធ្វើដំណើរឆ្លងកាត់ទៅមក៕


ចែករំលែកព័តមាននេះ