រាជធានីភ្នំពេញ ៖ ទីតាំងចែកចាយគ្រឿងញៀនមួយកន្លែង ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ឃុំគគីរធំ សហការជាមួយកម្លាំងប្រជាការពារភូមិបានធ្វើការឆ្មក់ចាប់ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៤ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពបានឱ្យដឹងថា ការចុះបង្ក្រាបនេះមិនបានឃាត់ខ្លួនក្រុមជនសង្ស័យណាម្នាក់ទេ ព្រោះពេលនោះមានសភាពយប់ងងឹតពេក ហើយពួកក្រុមជនសង្ស័យបានដឹងខ្លួនមុន ហើយរត់បាត់ស្រមោលអស់ទៅ បន្សល់តែវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១១កញ្ចប់, កាំបិតប៉័ងតោ៣, ដែកឆាប១, ទួណឺវីស១, កន្ត្រៃយ៍២, រណារអារដែក១, ស៊ីមទូរស័ព្ទ២ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផង ។
លោកអនុសេនីយ៍ទោ នូ ពីបូ នាយប៉ុស្តិ៍បានឱ្យដឹងថា ក្នុងការបង្ក្រាបជាក់ស្តែងនេះ កម្លាំងសមត្ថកិច្ចយើងបានបាញ់ឡើងលើមួយគ្រាប់ ដើម្បីការពារសុវត្ថិភាពដល់កងកម្លាំង ។ លោកបានឱ្យដឹងទៀតថា ចំណុចទីតាំងចែកចាយ និងប្រើប្រាស់ខាងលើនោះ រូបលោកបានទទួលព័ត៌មានពីអនាមិកម្នាក់ដែលបានរាយការណ៍ឱ្យកម្លាំងយើង ។
ចែករំលែកព័តមាននេះ