ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែរបស់កម្មករ​ក្រុម​ហ៊ុន ស៊ិន ទ្រី បាន​បញ្ចប់ហើយ ដោយកម្មករ​ព្រម​ទទួល​យក​ប្រាក់បន្ថែម​២០​ដុល្លារ​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖​ ទី​បំផុត​ទៅ​ការ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែរបស់កម្មករ​ក្រុម​ហ៊ុន ស៊ិន ទ្រី បាន​បញ្ចប់ហើយ នៅ​វេលា​ម៉ោង​២​រសៀលថ្ងៃទី​០៥ កុម្ភៈ ២០១៤ ដោយខាង​កម្មករ​ព្រម​ទទួល​យក​ប្រាក់បន្ថែម​២០​ដុល្លារ​ លើ​ប្រាក់​ខែគោល​របស់​ពួក​គេ ។

ដំណោះស្រាយ​នេះកើតឡើង បន្ទាប់​ពី​ជំនួប​ចរចា​រជាច្រើន​ម៉ោង​​រ​​វាង​តំណាង​កម្ម​ករ​ តំណាង​ក្រុម​ហ៊ុនស៊ិនទ្រី មន្ត្រី​ក្រសួងការ​ងារ មន្ត្រី​សាលារាជធានី​ភ្នំ​ពេញ និងមន្ត្រី​សាលាខណ្ឌ​ដង្កោ ។​

បើតាមសេចក្តី​រាយការ​ណ៍​បាន​ឱ្យដឹងថា ក្រោយ​ពី​ដំណោះ​ស្រាយ​បញ្ចប់​ភ្លាម​​ ក្រុម​កម្មករ​បាន​នាំគ្នា​​ដើរ​ប្រមូល​សំរាម​វិញ​ហើយ ។ លទ្ធផល​នៃកិច្ច​ប្រជុំ​ផ្ទៃក្នុង​របស់​ក្រុម​ហ៊ុន ស៊ិនទ្រី​ ហើយ​ដែល​កម្មករ​ទទួល​យក​បាន​នោះ​រួម​មាន ៖

– កម្មករ​បោស​សំអាត​ ក្រុម​ហ៊ុន​ផ្តល់​ឱ្យបាន​ប្រាក់​ខែ​គោល​៩០​ដុល្លារ​

– កម្មករ​អូស​រទេះ​និង​កើប​ពេល​ថ្ងៃ​ ក្រុម​ហ៊ុន​ផ្តល់​ជូនប្រាក់​ខែ​គោល​១០៥​ដុល្លារ​

– កម្មករ​អូស​រទេះ​ និង​កើប​ពេល​យប់ ក្រុម​ហ៊ុន​ផ្តលជូន​ប្រាក់ខែ​គោល​១២០​ដុល្លារ​

– អ្នក​បើក​បរ​ថ្ងៃយប់​ និង​ជាង​ក្រុម​ហ៊ុន​ផ្តល់ជូន​២០​ដុល្លារ​ បន្ថែម​លើ​ប្រាក់​គោល​ដែល​មាន​ស្រាប់​ ៕​