ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានក្រុងក្រឡាប់លើផ្លូវអន្ទង់អាំងខេត្ត​​មណ្ឌលគិរី​ (មានវីដេអូ)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ក្មេង​ចាស់​ប្រុស​-​ស្រី​ចំនួន​៣​នាក់​បាន​រង​របួស ក្នុង​ចំណោម​មនុស្ស​១៣​នាក់​ ក្នុង​ករណី​ក្រឡាប់​​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន រតនៈសម្បត្តិ ​កាលពី​​វេលា​ម៉ោង​៤​និង​៤៥​នាទី​​ទៀបភ្លឺ​ថ្ងៃ​ទី​៣០ ខែកក្កដា​ ឆ្នាំ​២០១៩…

ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ក្មេង​ចាស់​ប្រុស​-​ស្រី​ចំនួន​៣​នាក់​បាន​រង​របួស ក្នុង​ចំណោម​មនុស្ស​១៣​នាក់​ ក្នុង​ករណី​ក្រឡាប់​​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន រតនៈសម្បត្តិ ​កាលពី​​វេលា​ម៉ោង​៤​និង​៤៥​នាទី​​ទៀបភ្លឺ​ថ្ងៃ​ទី​៣០ ខែកក្កដា​ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៧៦​ចន្លោះ​​គីឡូម៉ែត្រលេខ​១២៩-១៣០ ស្ថិត​ក្នុងភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

លោក យឹ​ម ចិន្តា នាយការិយាល័យ​ចរាចរណ៍​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បាន​កើតឡើង គឺ​រថយន្តក្រុងមួយគ្រឿង​មាន​​ដឹកអ្នកដំណើរ​ចំនួន​​​១៣នាក់​ជា​របស់​ក្រុមហ៊ុន​រតនៈសម្បត្តិ​​បាន​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​ឱ្យ​​មនុស្សក្មេង​ចាស់​ប្រុសស្រី​​ចំនួន៣​នាក់​បាន​រង​របួស​ និង​ខូច​ប្រឡាយ​បណ្ដោះ​ទឹក​ប្រវែង​៣០​ម៉ែត្រ ព្រមទាំង​​បាក់​បង្គោល​ស្លាក​សញ្ញា​អស់​២​ដើម​។ ​លោក​ថា មូលហេតុ​គឺ​បណ្ដាល​មក​ពី​មេឃ​ភ្លៀងហើយ​​ចុះ​អ័​ព្វ ។​

អ្នកបើកប​រថយន្ត​ឈ្មោះ ឈុ​ន ចំរើន ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​រតនសម្បត្តិ រស់នៅ​ភូមិរ​ណេ​ល ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​ (រត់​​គេចខ្លួន​បាត់​) ត្រូវ​​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​តាមច​ាប់ខ្លួន​។

​ចំណែកជនរងគ្រោះ​ទាំង​៤នាក់​ខាងលើ​ រួម​មាន ១-ឈ្មោះ ឆេ​ង គឹ​ម​ស្រន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កេ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី រង​របួស​បែកក្បាល​ជង្គុង​ទាំង​២​ហើយ​ចុក​ដើមទ្រូង​ និង​រលាត់​ដៃជើង​​ ២-ឈ្មោះ ង​ន សាង​ហ៊ី​ម ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ រង​របួស​ចាស់​កន្លែង​បាក់​ភ្លៅ​ឆ្វេង​ហើម​ ៣-​ឈ្មោះ ស្រែង គឹ​ម​សាន ភេទ​ប្រុស អាយុ​៨​ខែ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ​។

​បច្ចុប្បន្ន​ជន​រង​គ្រោះត្រូវបាន​គេ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ចំណែក​រថយន្ត​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​រង​ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ ។ ព័ត៌​មានលម្អិតនឹង​មាន​ផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ