-ចូលមកលេង World Cup 2014 : ក្រុមមច្ចុរាជទឹកក្រូចហូឡង់ គឺជាក្រុមលេខ១មកពីពូល D ជាមួយនឹងប្រវត្តិមិនដែលចាញ់សោះគឺ 9-1-0 ។
-ក្តីសង្ឃឹមពានរង្វាន់ World Cup : សង្ឃឹមឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ។
-ចំណាត់ថ្នាក់ FIFA លេខ៨
-គ្រូបង្វឹក ៈ លោក Luis Van Gaal
-វត្តមានប្រកួតបាល់ទាត់ពិភពលោកមានចំនួន៩លើក ។
-លទ្ធផលល្អ ៈ ក្រុមមច្ចុរាជទឹកក្រូចមិនទាន់មានសំណាងលើកពានរង្វាន់បាល់ទាត់ពិភពលោក តែធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ២ចំនួន៣លើកគឺឆ្នាំ១៩៧៤ ១៩៧៨ និងឆ្នាំ២០១០ ក្រោយពីប្រកួតចាញ់ក្រុមអេស្ប៉ាញ 1-0 ក្នុងម៉ោងបន្ថែម ។
-កីឡាករឆ្នើមៗមាន ៈ កីឡាករប្រយុទ្ធបីរូបគឺកីឡាករ Van Persie ក្លិប Man Utd, កីឡាករ Arjen Robben មកពីក្លិប Bayern និងកីឡាករ Dirk Kuyt មកពីក្លិប Fenerhahce ។ បន្ថែមពីនេះទៀតក្រុមហូឡង់មានកីឡាករខ្សែបម្រើ ២រូបដែលមិនអាចខ្វះបាន គឺកីឡាករ Sneijder មកពីក្លិប Galatasaray និងកីឡាករ De Jong មកពីក្លិប Ajax ។
-ប្រព័ន្ធលេង 4-3-3 ឬ 4-3-2-1 (អាចប្រែប្រួល)
-ចំណុចខ្លាំង ៈ ខ្សែបម្រើដែលមានកីឡាករ Sneijder និង De Jong ចំណែកឯខ្សែប្រយុទ្ធក៏ល្អដែលជាមួយនឹងកីឡាករដែលមានល្បឿនលឿន Arjen Robben ។
-ចំណុចខ្សោយ ៈ ខ្សែការពារដែលមានភាពផុយស្រួយបន្តិច ។
-ការចាប់ពូល ៈ ក្រុមជម្រើសជាតិហូឡង់ ស្ថិតក្នុងពូល B ដែលមានក្រុមការពារជើងឯកអេស្ប៉ាញ សីុលី និងអូស្ត្រាលី ។ ប្រកួតបើកឆាកដំបូង ត្រូវជួបជាមួយជើងឯកអេស្បា៉ញ នៅថ្ងៃទី១៤ មិថុនា បន្ទាប់មកត្រូវជួបជាមួយក្រុមអូស្ត្រាលី និងចុងក្រោយប៉ះជាមួយក្រុមសីុលី ៕
ចែករំលែកព័តមាននេះ