រដ្ឋមន្ត្រីកីឡាថៃថានឹងធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងកម្ពុជាពីការចូលរួមកីឡាស៊ីហ្គេមលើកទី៣៣
ទីក្រុងបាងកក ៖ តាមសេចក្តីរាយការណ៍ពីសារព័ត៌មានថៃ Thairath និង Khaosod កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា…
ទីក្រុងបាងកក ៖ តាមសេចក្តីរាយការណ៍ពីសារព័ត៌មានថៃ Thairath និង Khaosod កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា…
ទីក្រុងបាងកក ៖ តាមសេចក្តីរាយការណ៍ពីសារព័ត៌មានថៃ Thairath និង Khaosod កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ប្រទេសថៃ លោក Sorawong Thienthong បានអះអាងថាខ្លួននឹងធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងកម្ពុជាពីការចូលរួមប្រកួត
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ SEA Games លើកទី៣៣ ដែលថៃធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំនេះ។
ការលើកឡើងរបស់លោក Sorawong Thienthong កើតឡើងនៅពេលធ្វើដំណើរទៅសួរសុខទុក្ខ និងលើកទឹកចិត្តអ្នកជម្លៀសពីការប៉ះទង្គិចគ្នា នៅតំបន់ Ban Kruat និងស្រុក Lahan Sai ខេត្តបូរីរ៉ាម (Buriram) ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅឯមជ្ឈមណ្ឌលស្តារនីតិសម្បទាមន្ទីរពេទ្យបូរីរ៉ាម កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ហើយក៏បានលើកឡើងពីការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែន ដោយថាក្នុងនាមក្រសួងទេសចរណ៍ និងកីឡា ខ្លួនសូមថ្កោលទោសចំពោះទង្វើភាគីកម្ពុជា ទាំងដែលថៃជាអ្នកបើកការវាយប្រហារមុនមកលើកម្ពុជាក៏ដោយ។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា «ក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីរារាំងកម្ពុជាមិនឱ្យចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥»។
គួររំលឹកថា កន្លងមក លោក Sorawong Thienthong ធ្លាប់បាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះជម្លោះកាន់តែតានតឹង ដែលអាចប៉ះពាល់ដល់ការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅចុងឆ្នាំនេះ ដោយពេលនោះរដ្ឋមន្ត្រីរូបនេះបានអះអាងថា ជាពិសេសករណីអត្តពលិកកម្ពុជាធ្វើដំណើរទៅប្រទេសថៃចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមអាចនឹងគ្មានសុវត្ថិភាព។ ដូច្នេះអាជ្ញាធរថៃត្រូវពិភាក្សាជាមួយគ្នាអំពីរបៀបស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ ហើយអាចមានលទ្ធភាពធ្វើពហិការ ឬរារាំងកម្ពុជាពីការចូលរួមប្រកួតកីឡាស៊ីហ្គេម។ នេះបើតាមការចេញផ្សាយពីទូរទស្សន៍ថៃ PBS កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥៕
ចែករំលែកព័តមាននេះ