ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​ភ្លើង​បុក​ជាមួយ​​រថយន្ត​បឺស​​នៅ​អ៊ុយ​ក្រែន​​ស្លា.ប់​12​នាក់​

11 ឆ្នាំ មុន

​អាជ្ញា​ធរ​មូល​ដ្ឋាន​​គូស​បញ្ជាក់​ថា​ មនុស្ស​យ៉ាង​តិច​១២​នាក់​បាន​ត្រូវ​ស្លា.ប់​ ហើយ​​៥​នាក់​ទៀត​ ត្រូវ​របួស​ ដោយ​សារ​ការ​បុក​គ្នា​ កាល​ពី​​រសៀល​ថ្ងៃ​ទី​៤ ​កុម្ភៈ រវាង​រថ​ភ្លើង​មួយ​ខ្សែ​ និង​រថយន្ត​បឺស​ធុន​តូច​​មួយ​គ្រឿង​​នៅ​តំបន់​ស៊ូមឺ​ ភាគ​ខាង​ជើង​អ៊ុយ​ក្រែន ។ ខាង​ផ្នែក​សភាព​ការណ៍​បន្ទាន់​ថ្លែង​ថា​ គ្រោះ​ថ្នាក់​នោះ​កើត​មាន​នា​វេលា​ម៉ោង​១៥​និង​២៨​នាទី​ ម៉ោង​ក្នុង​ស្រុក​​នៅ​ជិត​ទី​ក្រុង​​បេឡូ​ប៉ូលី​ ។​ ​

​អាជ្ញា​ធរ​មូល​ដ្ឋាន​​គូស​បញ្ជាក់​ថា​ មនុស្ស​យ៉ាង​តិច​១២​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​​៥​នាក់​ទៀត​ ត្រូវ​របួស​ ដោយ​សារ​ការ​បុក​គ្នា​ កាល​ពី​​រសៀល​ថ្ងៃ​ទី​៤ ​កុម្ភៈ រវាង​រថ​ភ្លើង​មួយ​ខ្សែ​ និង​រថយន្ត​បឺស​ធុន​តូច​​មួយ​គ្រឿង​​នៅ​តំបន់​ស៊ូមឺ​ ភាគ​ខាង​ជើង​អ៊ុយ​ក្រែន ។ ខាង​ផ្នែក​សភាព​ការណ៍​បន្ទាន់​ថ្លែង​ថា​ គ្រោះ​ថ្នាក់​នោះ​កើត​មាន​នា​វេលា​ម៉ោង​១៥​និង​២៨​នាទី​ ម៉ោង​ក្នុង​ស្រុក​​នៅ​ជិត​ទី​ក្រុង​​បេឡូ​ប៉ូលី​ ។​ ​

មូល​ហេតុ​នៃ​​ការ​បុក​គ្នា​នោះ​ នៅ​ពុំ​ទាន់​កំណត់​ដឹង​នៅ​ឡើយ​​ រួច​ពួក​អ្នក​ជួយ​​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​គ្រោះ​ថ្នាក់​ ។​​កាល​ពី​ខែ​តុលា ឆ្នាំ​២០១០​ មនុស្ស​ប្រមាណ​ជា​៤០​នាក់​បាន​​ត្រូវ​ស្លាប់​ ហើយ​១២​នាក់​ទៀត​​ត្រូវ​របួស​ដោយ​សារ​ការ​បុក​គ្នា​រវាង​រថយន្ត​​បឺស​មួយ​ និង​រថ​ភ្លើង​១​ខ្សែ​​នៅ​តំបន់​​​ Dnipropetrovsk ភាគ​​កណ្តាល​អ៊ុយ​ក្រែន​ ៕