ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​កំពុង​​​ពិសោធ​សារធាតុ​ស្ករ​​ដើម្បី​កែ​ច្នៃ​ជា​ថាម​ពលថ្ម​ទូរស័ព្ទ​

11 ឆ្នាំ មុន

យោង​តាម​គេ​ហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាលពី​​ពេលថ្មី​ៗ​នេះ​ ឱ្យ​​ដឹង​ថា​ ​ក្រុម​អ្ន​ក​វិទ្យា​សាស្ត្រ​កំពុង​​​ពិសោធ​​​ទៅ​លើ​សា​រ​ធាតុ​ស្ករ​​ ដើម្បី​​​ប្រែ​ក្លាយ​​ទៅ​ជា​ថាម​ពល​ថ្ម​​ទូរស័ព្ទ​ ។

យោង​តាម​គេ​ហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាលពី​​ពេលថ្មី​ៗ​នេះ​ ឱ្យ​​ដឹង​ថា​ ​ក្រុម​អ្ន​ក​វិទ្យា​សាស្ត្រ​កំពុង​​​ពិសោធ​​​ទៅ​លើ​សា​រ​ធាតុ​ស្ករ​​ ដើម្បី​​​ប្រែ​ក្លាយ​​ទៅ​ជា​ថាម​ពល​ថ្ម​​ទូរស័ព្ទ​ ។

ក្រុ​មអ្ន​កវិទ្យា​សាស្ត្រ​​​​នៅ​សា​កល​​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ Virginia Tech University បាន​​​​ស្រាវ​​ជ្រាវ​​លើឧបករណ៍​អេ​ទ្បិច​​ត្រូនិក​​មួយ​ចំនួន​ ដែល​ប្រើ​ប្រាស់​​ថាម​ពល​ថ្ម ដោយ​រួមបញ្ចូ​ល​​ទាំង​​វិទ្យា​សាស្ត្រ​​ និង​ធម្មជាតិ​ ​​។ ​Bio-battery​ គឺ​​​​ជា​ការ​​បញ្ចេញ​ថាម​ពល​ពី​សារ​ធាតុ​​ស្ករ ជំនួស​​សមាស​ធាតុ​គីមី​​ដូច​ជា​​ លីដ្យូម​ ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​​ក្នុង​ឧ​បករណ៍​​អេ​ទ្បិច​​ត្រូ​និក​​នា​ពេល​បច្ចុប្បន្ន​​​ ។

លោក​ Y H Percival Zhang សាស្ត្រា​ចារ្យ​​ផ្នែក​​ជីវ​សា​ស្ត្រ​ និង​ប្រព័ន្ធ​វិស្វ​កម្ម​​ប្រចាំ​​សា​កល​វិទ្យា​​ល័យ​ Virginia Tech និយាយ​ថា​៖ «​​ស្ករ​​គឺ​ជា​​សមាស​ធាតុ​​ដ៏​សំខាន់​​ ដែល​មាន​នៅ​ក្នុង​​ធម្ម​ជាតិ​​​ ​ដូច្នេះ​យើង​​​កំពុង​តែ​​ព្យាយាម​កែច្នៃ​​ធន​ធាន​ធម្ម​ជាតិ​​ ដើ​ម្បី​ផលិត​ថាម​ពល​ថ្ម ។ បច្ចេក​វិទ្យា​​ថាម​ពល​ថ្ម​​​ច្នៃ​​ពី​ស្ករ​មាន​​​លក្ខណៈ​​​កាន់​តែ​ពិសេស​​​ត្រង់​វា​អាច​​ផ្ទុ​កកម្លាំង​​​ម៉ា​ញ៉េ​តូ​​ រហូត​ដល់​​១០​ដង​ ​​ច្រើ​ន​ជាងថាម​ពល​ថ្ម​​ធម្មតា​​ ហើយ​ប្រតិកម្ម​​របស់​វា​មាន​លក្ខណៈ​ដូ​ច​ម៉ាស៊ីន​​​ ដោយ​កាត់​​បន្ថ​យ​ ​និង​បញ្ចេញ​​ថាម​ពល​ក្នុង​ដំណើរ​​វិវឌ្ឍ​ឥត​​ឈប់​​ឈរ​រ​បស់​វា»​ ​។ ​​

​គម្រោង​នេះ​​​​​​ កំពុង​ស្ថិត​​ក្នុង​ដំណាក់​​កាល​​​​ពិសោធនៅ​ទ្បើយ​​ តែ​ក្រុមអ្នក​​ស្រាវ​​ជ្រាវរបស់​លោក​​ Zhang សង្ឃឹម​ថា​ បច្ចេក​វិទ្យា​​ថ្មី​មួយ​នេះ​​នឹង​មាន​​នៅ​ក្នុង​ Smartphone, Tablet និង​ឧបករណ៍​​​ដទៃ​ទៀត​​ដែល​ប្រើ​ប្រាស់​​ថាម​ពល​ថ្ម​ ក្នុង​អំទ្បុង​ពេល​៣​ទៅ​៤​ឆ្នាំ​ ខាង​មុខ​​​ ៕