ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ឆ្នាំ​ទី១​ ម្នាក់​ចេញ​ពី​ផឹក​ស៊ី​ត្រូវ​ក្រុម​ចោរ​ស្ទាក់​វាយ​នឹង​ដុំ​ថ្ម​​រង​របួស​ធ្ងន់​ ប្លន់​យក​ម៉ូតូ​ដោយ​សុវត្ថិ​ភាព​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ និស្សិត​​ម្នាក់​ចេញ​ពី​ផឹក​ស៊ី​​ជាមួយ​មិត្ត​ភក្តិ​ ពេល​ត្រលប់​មក​ផ្ទះ​វិញ​ត្រូវ​ក្រុម​ចោរ​​​ស្ទាក់​វាយ​នឹង​ដុំ​ថ្ម​​​ត្រូវ​ចំ​មាត់​បែក​ឈាម​រង​របួស​ធ្ងន់​ ប្លន់​យក​ម៉ូតូ​ដោយ​សុវត្ថិ​ភាព​ ដែល​ហេតុ​​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១១​ និង​ ៤៥​នាទី យប់​ថ្ងៃទី​០៤​ កុម្ភៈ​ ២០១៤​ នៅ​តាម​បណ្តោយ​ផ្លូវ​នត​ប្រ៊ីត​ កែង​ផ្លូវ​​២០០៤​ ស្ថិត​ក្នុង​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

យុវ​ជន​រង​គ្រោះ​​ជា​និស្សិត​ឆ្នាំ​ទី១​ ស្នាក់​នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​​ បានរ​ង​របួស​ធ្ងន់​ត្រូវ​​រថ​យន្ត​សាមុយ​ដឹក​ទៅ​សង្រ្គោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ មុ​នពេល​កើតហេតុ​ ជន​រង​គ្រោះ និង​មិត្ត​ភក្តិ ២នាក់​ទៀត​​ បាន​ទៅ​ផឹក​ស៊ី​នៅ​​ហាង​មួយ​កន្លែង​​​​តាម​បណ្តោយ​​ផ្លូវ​២០០៤​ តាំង​ពី​ម៉ោង​ ៩យប់​ លុះ​​ដល់​​ម៉ោង​ជាង​ ១១​យប់​ ​ពេល​ជន​រង​គ្រោះ​​​ជិះ​ម៉ូតូ​ត្រលប់​​មក​ផ្ទះ​វិញ​ជាមួយ​មិត្ត​ភក្តិ​​មក​ដល់​​ចំណុច​កើតហេតុ​ ក៏​មាន​ក្រុម​ចោរ​មាន​គ្នា​ ៤នាក់​ ជិះ​ម៉ូតូ​ ២​គ្រឿង​ ចាំ​ស្ទាក់​វាយ​នឹង​ដុំ​ថ្ម​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ជា​អ្នក​បើក​បរ​ម៉ូតូ​រង​របួស​ធ្ងន់​តែ​ម្តង​ ចំណែក​ក្រុ​មចោរ​បាន​លើក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​រត់​គេច​ខ្លួន​បាត់​​ដោយ​សុវត្ថិ​ភាព​៕