ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ឈ្មោះ​ល្អ​ក៏​ជា​ហេតុ​លើក​សម្រស់​នៃ​ជីវិត​ដ៏​ផូរផង់

4 ឆ្នាំ មុន

អ្នកប្រាជ្ញ​បាន​លើក​ឡើង​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​រប​ស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក ។ តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ…

អ្នកប្រាជ្ញ​បាន​លើក​ឡើង​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​រប​ស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ថន​- ប្រើ​បាន​ទាំង​ពីរ​ភេទ បុរស​ស្ត្រី​ជា​អ្នក​ពូកែ​គ្រប់គ្រង​រក្សា​កូន​, រក្សា​ក្រុម​គ្រួ​សារបាន​ល្អ ។

ថា​នី​- ស្ត្រី​ដែល​ពូកែ​ខាង​ថែរក្សា​កូន​ឱ្យ​លុះ​ក្នុង​គន្លង​ផ្លូវ​ល្អ ។

ថា​វុ​ធ​- មនុស្ស​ដែល​ចេះ​ប្រើ​ពាក្យ​សម្តី​ជា​អាវុធ​, អ្នក​ពូកែ​ខាង​វោហារ ។

ថាមពល​- បុរស​ដែល​មាន​កម្លាំង​ដ៏​ខ្លាំងក្លា លើសលប់ ។

ថាមវន្ត​-​អ្នកមាន​សេចក្តី​ស្វាហាប់​, អ្នកមាន​ព្យាយាម​ជា​ទម្លាប់ ។

ថា​រា​- (​ថា​រ៉ា​) អ្នកមាន​វោហារសាស្ត្រ​ជា​អំណាច​ដ៏​ខ្លាំងក្លា ។

ថាវ​រូ​-(​ថាវ​រ៉ូ​)​អ្នក​ដែល​មាន​កម្លាំងចិត្ត​តាំងនៅ​យ៉ាង​ស្ថិតស្ថេរ គឺ​អ្នក​មិន​ចេះ​ប្រែ​ក្រឡះ ។

ថិរភាព​- បុរស​ដែល​មាន​ជំហរ​តាំងនៅ​បាន​ល្អ​ហើយ ។ នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ