សំលៀកបំពាក់ប្រពៃណីបុរាណថៃ គ្រោងស្នើចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អង្គការយូណេស្កូ
ប្រទេសថៃ ៖ ក្រសួងវប្បធម៌ថៃ គ្រោងស្នើបន្ថែមសំលៀកបំពាក់ប្រពៃណីបុរាណថៃ សម្រាប់ការចុះបញ្ជី
ប្រទេសថៃ ៖ ក្រសួងវប្បធម៌ថៃ គ្រោងស្នើបន្ថែមសំលៀកបំពាក់ប្រពៃណីបុរាណថៃ សម្រាប់ការចុះបញ្ជី
ប្រទេសថៃ ៖ ក្រសួងវប្បធម៌ថៃ គ្រោងស្នើបន្ថែមសំលៀកបំពាក់ប្រពៃណីបុរាណថៃ សម្រាប់ការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ (UNESCO) នេះបើយោងតាមការថ្លែងរបស់លោក Kowit Pakamart អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
ជាជំហានឆ្ពោះទៅរកការបញ្ជូនសំណើទៅអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅ បានបើកវគ្គបំផុសគំនិតមួយនៅមជ្ឈមណ្ឌលវប្បធម៌ថៃជាមួយមនុស្សដែលចូលរួមក្នុងគម្រោងមួយ ដើម្បីចងក្រងព័ត៌មានអំពីសំលៀកបំពាក់ប្រពៃណីបុរាណថៃ។
លោក Kowit បានថ្លែងថា សម្លៀកបំពាក់ប្រពៃណីបុរាណថៃ មិនដូចរបស់ជនជាតិដទៃទេ គឺមានតែមួយគត់នៅក្នុងការរចនា និងសម្ភារៈ ដែលបានបង្ហាញពីសិល្បៈហត្ថកម្មដែលឆ្លុះបញ្ចាំងពីតំបន់ផ្សេងៗនៃប្រទេស។ សម្រាប់ស្ត្រី សម្លៀកបំពាក់ប្រពៃណីបុរាណមាន ៨ ប្រភេទសំខាន់ៗ។ ព្រះមហាក្សត្រិយានីថៃ Sirikit បានផ្តួចផ្តើមស្រាវជ្រាវលើការស្លៀកពាក់នារីថៃក្នុងសម័យផ្សេងៗគ្នា ដើម្បីរចនាម៉ូដសំលៀកបំពាក់សម្រាប់ពាក់ពេលអមដំណើរព្រះមហាក្សត្រ Bhumibol Adulyadej នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុបកាលពី ៦០ឆ្នាំមុន។
ដោយឡែក សម្រាប់បុរស សម្លៀកបំពាក់ប្រពៃណីបុរាណមាន ៣ ប្រភេទធំៗ សម្រាប់ពាក់នៅក្នុងឱកាសផ្សេងៗគ្នា។ លោក Kowit បានលើកឡើងថា ការស្លៀកពាក់បែបប្រពៃណីបុរាណថៃក៏ជាបទដ្ឋានសង្គមសម្រាប់ប្រជាជនថៃផងដែរ ដើម្បីបង្ហាញថា ពួកគេស្រឡាញ់ប្រពៃណី និងវប្បធម៌របស់ពួកគេ។
លោកសាស្ត្រាចារ្យ Saowatharn Phoklad នាយកវិទ្យាស្ថានក៏បានលើកឡើងថា វិទ្យាស្ថានស្រាវជ្រាវ Thai Khadee នៃសាកលវិទ្យាល័យ Thammasat បានទទួលការគាំទ្រពីនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ដើម្បីចងក្រងមូលដ្ឋានទិន្នន័យស្តីពីសម្លៀកបំពាក់ប្រពៃណីបុរាណថៃសម្រាប់សំណើនេះ។ លោកបានមានប្រសាសន៍ថា ពេលនេះក្រុមសិក្សារបស់វិទ្យាស្ថានកំពុងចងក្រងព័ត៌មាន និងសម្ភាសអ្នកដែលមានទំនៀមទំលាប់ ដែលជាប់ទាក់ទងនឹងបេតិកភណ្ឌវប្បធម៌នៅក្នុងវិស័យផ្សេងៗ ជាពិសេសសំលៀកបំពាក់ប្រពៃណីបុរាណថៃ។
គួរបញ្ជាក់ថា កាលពីដើមខែនេះ អង្គការយូណេស្កូទើបតែដាក់បញ្ចូលសង្ក្រាន្តឆ្នាំថ្មីថៃក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខ្លួន ខណៈលោ្ខនខុនថៃ ត្រូវបានដាក់បញ្ចូលនៅឆ្នាំ ២០១៨ ម៉ាស្សាបែបថៃនៅឆ្នាំ ២០១៩ និងរបាំណូរ៉ានៅឆ្នាំ ២០២១៕ (ប្រភព ៖ បាងកកប៉ុស្តិ៍)
ចែករំលែកព័តមាននេះ