សោ.កស្តាយ! តារាសម្តែងតួអង្គនាង សាន់ ឆាយ បានទទួលមរណភាពហើយ
ប្រទេសជប៉ុន ៖ យោងតាមការចេញផ្សាយប្រភពពីសារព័ត៌មានជាច្រើន រួមទាំង Focus Taiwan និង The Straits Times…
ប្រទេសជប៉ុន ៖ យោងតាមការចេញផ្សាយប្រភពពីសារព័ត៌មានជាច្រើន រួមទាំង Focus Taiwan និង The Straits Times…
ប្រទេសជប៉ុន ៖ យោងតាមការចេញផ្សាយប្រភពពីសារព័ត៌មានជាច្រើន រួមទាំង Focus Taiwan និង The Straits Times នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា តារាសម្ដែងស្រីដ៏ល្បីរបស់តៃវ៉ាន់ អ្នកនាង Barbie Hsu ដែលល្បីល្បាញខ្លាំងបំផុត តាមរយៈការសម្តែងតួអង្គ សាន់ ឆាយ នៅក្នុងរឿង Meteor Garden ឆ្នាំ ២០០១ បានទទួលមរណភាពហើយ នៅក្នុងអាយុ៤៨ឆ្នាំ នៅក្នុងប្រទេសជប៉ុន។
ប្រភពដដែលបន្តថា ដំណឹងដ៏សោកស្តាយនេះ ត្រូវបានបញ្ជាក់នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ដោយប្អូនស្រីតារាសម្តែងស្រីរូបនេះផ្ទាល់តែម្តង ដែលជាពិធីករតៃវ៉ាន់ដ៏ល្បីឈ្មោថា Dee Hsu អាយុ៤៦ឆ្នាំ។
សារព័ត៌មានតៃវ៉ាន់ Star ETToday បានដកស្រង់សេចក្តីថ្លែងការណ៍នោះ ដែលបានសរសេរថា «សូមអរគុណសម្រាប់ការព្រួយបារម្ភ។ នៅក្នុងឱកាសចូលឆ្នាំចិន គ្រួសាររបស់យើងទាំងមូលបានធ្វើដំណើរទៅប្រទេសជប៉ុនសម្រាប់ថ្ងៃវិស្សមកាល ហើយបងស្រី Barbie Hsu ជាទីស្រឡាញ់បំផុតរបស់ខ្ញុំបានកើតជំងឺរលាកសួត ដែលបណ្តាលមកពីផលវិបាកនៃជំងឺផ្តាសាយ ហើយជាអកុសសល គាត់បានចាកចេញពីពួកយើង»។
ដំណឹងនេះ កាន់តែផ្ទុះខ្លាំងឡើង ខណៈសារជាច្រើនដែលបានផ្ញើទៅគ្រួសារអ្នកនាង Barbie Hsu ដើម្បីសុំការបំភ្លឺជុំវិញព័ត៌មានលម្អិតបន្ថែមនោះ មិនទាន់ត្រូវបានឆ្លើយតបនៅឡើយទេ។ ប៉ុន្តែអតីតស្វាមីរបស់អ្នកនាង Barbie Hsu ដែលជាអ្នកជំនួញជនជាតិចិន លោក Wang Xiaofei ក៏បានប្តូររូបភាព Profile លើបណ្តាញសង្គមទៅជាពណ៌ខ្មៅ ហាក់ដូចជាបង្ហាញថាកំពុងកាន់ទុក្ខ។
អ្នកនាង Barbie Hsu ដែលតារាសម្តែង តារាចម្រៀង និងជាពិធីករទូរទស្សន៍ដ៏ល្បីរបស់តៃវ៉ាន់ បានបន្សល់ទុកកូនចំនួនពីរនាក់គឺ កូនស្រីអាយុ១០ឆ្នាំម្នាក់ និងកូនប្រុសអាយុ៨ឆ្នាំម្នាក់ គឺជាចំណងជាមួយអតីតស្វាមី លោក Wang Xiaofei ដែលបានលែងលះគ្នា កាលពីឆ្នាំ ២០២១។ ហើយបីខែបន្ទាប់ពីការបែកគ្នា សាន់ ឆាយ បានត្រលប់ទៅជួបជុំជាមួយមិត្តប្រុសចាស់របស់នាង លោក Koo Jun-yup ដែលជាឌីជេ និងអ្នកផលិតតន្ត្រីជនជាតិកូរ៉េខាងត្បូត ហើយបានរៀបការជាមួយគ្នា កាលពីឆ្នាំ ២០២២៕
ចែករំលែកព័តមាននេះ