ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ នឹង​នាំ​យក​ឱកាស​ការងារ​ជិត ១​ពាន់​កន្លែង​ទៅ​កាន់ ​ខេត្តកំពង់ចាម សម្រាប់​អតីត​ពលករ​ខ្មែរ និង​អ្នក​កំពុង​ស្វែងរក​ការងារ

2 នាទី មុន

ខេត្តកំពង់ចាម​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​នាំ​យក​ឱកាស​ការងារ​សរុប​ចំនួន ៩១៩ កន្លែង​តាម​រយៈ​«​វេទិកា​ការងារ និង​យុទ្ធនាការ​ចុះ​ឈ្មោះ​អ្នក ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​» ទៅ​កាន់​ខេត្ដកំពង់ចាម​សម្រាប់​អតីត​ពលករ​ខ្មែរ…

ខេត្តកំពង់ចាម​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​នាំ​យក​ឱកាស​ការងារ​សរុប​ចំនួន ៩១៩ កន្លែង​តាម​រយៈ​«​វេទិកា​ការងារ និង​យុទ្ធនាការ​ចុះ​ឈ្មោះ​អ្នក ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​» ទៅ​កាន់​ខេត្ដកំពង់ចាម​សម្រាប់​អតីត​ពលករ​ខ្មែរ និង​អ្នក​កំពុង​ស្វែងរក​ការងារ ដែល​រៀបចំ​នៅ​ថ្ងៃ​ទី ១២ ខែមីនា ឆ្នាំ​២០២៦ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា​៖«​អតីត​ពលករ​ខ្មែរ និង​អ្នក​ស្វែងរក​ការងារ អាច​ចូលរួម​វេទិការ​នេះ​ចាប់ពី​ម៉ោង ៧:៣០​ព្រឹក ដល់​ម៉ោង ៤:០០​ល្ងាច ដើម្បី​ចាប់​យក​ឱកាស​ការងារ​ដែល​ខ្លួន​ពេញចិត្ត អាច​ប្រឹក្សា​ផ្ទាល់​ពី​ក្រុមហ៊ុន និង​ទទួល​បាន​ព័ត៌មាន​អំពី​ដំណើរ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព​ន្ធ័​» ​។

បើ​តាម​អ្នកនាំពាក្យ​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​រៀបចំ​វេទិកា​ការងារ និង​យុទ្ធនាការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ការ​សហការ​នេះ​ក៏​ទទួល​បានការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) និង​ដៃគូ​អាជីវកម្ម​ជា​ច្រើន​ផ្សេង​ទៀត ​។

ក្នុង​កម្មវិធី​នេះ អ្នកចូលរួម​នឹង​មានឱកាស​ដាក់ CV ភ្លាម និង​ទទួល​សម្ភាសន៍​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ភ្លាម​ៗ និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត ​។ បងប្អូន​ចាប់អារម្មណ៍​អាច​ទាក់ទង NEA តាម​លេខ ០១៧ ៤៦៧ ៤២៣ ឬ ០៨៨ ៩០៩ ៩៦៩៩ និង​តាម​គេហទំព័រ www.nea.gov.kh សម្រាប់​ព័ត៌មាន​លម្អិត​ ៕ អត្ថបទសហការ