ប្រទេសម៉ាឡេស៊ី ៖ ទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia) បានត្រឡប់មកវិញម្តងទៀត ក្រោមកម្មវិធីដែលមានឈ្មោះថា Mega Fam Iftar 2026 ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ នៃដំណើរកម្សាន្តក្នុងទីក្រុងគូឡាឡំពួ និងទីក្រុងជាប់ព្រលានយន្តហោះ គឺពូត្រាចាយា ដែលមានរយៈពេល ៥ថ្ងៃ ។
កម្មវិធី Mega Fam Iftar 2026 មានគោលបំណងពង្រឹងកិច្ចប្រតិបត្តិការជាមួយអ្នកអនុវត្តប្រព័ន្ធផ្សព្វផ្សាយ និងដៃគូពាណិជ្ជកម្មទេសចរណ៍ នៅទូទាំងអាស៊ាន ។ ប្រទេសម៉ាឡេស៊ីបានដាក់គោលទៅ ទេសចរណ៍វប្បធម៌ រមណីយដ្ឋានប្រវត្តិសាស្ត្រ ម្ហូបអាហារដ៏សម្បូរបែប និងដំណើរកម្សាន្តនានា នៅក្នុងទីក្រុងតូចធំ ។
តាមរយៈកម្មវិធីនេះ ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ ម៉ាឡេស៊ី (MOTAC) បានប្រមូលផ្តុំ តំណាងប្រព័ន្ធផ្សព្វផ្សាយ និងភ្នាក់ងារទេសចរណ៍ចំនួន ២៤ស្ថាប័ន មកពីប្រទេសអាស៊ានចំនួនប្រាំពីរ គឺប្រទេសកម្ពុជា, សិង្ហបុរី, ប្រ៊ុយណេ, ឥណ្ឌូនេស៊ី, ថៃ, ហ្វីលីពីន, និងឡាវ ដើម្បីទទួលបានបទពិសោធន៍ នៃការប្រារព្ធពិធីបុណ្យ Iftar និង Ramadan ដ៏រស់រវើក ក្នុងទីក្រុងគូឡាឡំពួ និងទីក្រុងពូត្រាចាយ៉ា ។
យោងតាមសេចក្តីថ្លែងការណ៍ លោក Mohd. Amirul Rizal Abdul Rahim អគ្គនាយកទេសចរណ៍ម៉ាឡេស៊ី នៃក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ (MOTAC) បានឱ្យដឹងថា ៖ «ដើម្បីធានាបាននូវភាពជោគជ័យ នៃព្រឹត្តិការណ៍ពិធីបុណ្យ Iftar និង Ramadan ទេសចរណ៍ម៉ាឡេស៊ីបានរៀបចំ Mega Fam Iftar 2026 សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងភ្នាក់ងារទេសចរណ៍អាស៊ាន ដោយផ្តល់ជូននូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ ខណៈពេលដែលពង្រីកការផ្សព្វផ្សាយ អំពីវប្បធម៌ ម្ហូបអាហារ និងគោលដៅទេសចរណ៍ ដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ី ។ គំនិតផ្តួចផ្តើមនេះស្របនឹងគោលបំណងនៃយុទ្ធនាការ VM2026 ដើម្បីដាក់ប្រទេសម៉ាឡេស៊ី ជាគោលដៅទេសចរណ៍វប្បធម៌ និងម្ហូបអាហារ លំដាប់ពិភពលោក» ។
អំឡុងពេល ៥ថ្ងៃ នៃដំណើរទស្សនកិច្ច របស់ស្ថាប័នផ្សព្វផ្សាយ ទេសចរណ៍ម៉ាឡេស៊ី បានដឹកនាំអ្នកផ្សព្វផ្សាយទាំងអស់ ទៅកាន់ទីកន្លែងល្បីៗ, រមណីយដ្ឋានប្រវត្តិសាស្ត្រ, ផ្សារទំនើបដ៏មានប្រជាប្រិយភាព, ហាងម្ហូបអាហារនានា ដែលសុទ្ធសឹងជាកន្លែងដែលភ្ញៀវទេសចរ អាចងាយស្រួលរកបាន ។ ខាងក្រោមនេះ គឺជាទីតាំងមួយចំនួន ដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិ មិនបានមើល ឬត្រូវតែមកអគារនេះ ដើម្បីបង្ហាញពិភពលោកថា លោកអ្នកបានមកកម្សាន្ត ក្នុងទីក្រុងគូឡាឡំពួ ៖
ជាមួយនិងការស្នាក់នៅសណ្ឋាគារ លំដាប់ពីភពលោក Perdana Hotel Kuala Lumpur City Centre៖ គឺជាសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលស្ថិតនៅចំកណ្តាលទីក្រុងគូឡាឡំពួ សណ្ឋាគារនេះពិសេសដោយសារ វាធ្វើឱ្យមានភាពងាយស្រួលខ្លាំង សម្រាប់អ្នកធ្វើដំណើរថ្មើជើង ទៅកាន់ទីតាំងល្បីៗ ក្នុងទីក្រុង ។
Seri Negara ៖ គឺជាលំនៅឋានដែលកែប្រែវាសនា និងអនាគតប្រជាជាតិម៉ាឡេស៊ី ។ ប្រទេសម៉ាឡេស៊ី បានរក្សាទុកនូវទីស្ថានប្រវត្តិសាស្ត្រជាច្រើន តួយ៉ាងលំនៅដ្ឋាន Seri Negara គឺសម្រាប់រក្សាទុកឱ្យប្រជាជនជំនាន់ក្រោយពួកគេ បានសិក្សាស្រាវជ្រាវ ស្ថានីយប្រវត្តិសាស្ត្រ ជាពិសេស ប្រវត្តិសាស្ត្រដែលមានភាពចម្រូងចម្រាស់ខ្លាំង ។
ទីក្រុង Putrajaya ៖ មិនមែនគ្រាន់តែជារដ្ឋធានីរដ្ឋបាលរបស់ប្រទេសម៉ាឡេស៊ីនោះទេ វាគឺជាទីក្រុងដែលមានចក្ខុវិស័យ និងមានការរចនាដ៏ល្បីល្បាញ និងសម្រាប់ស្វាគមន៍ព្រឹត្តិការណ៍លំដាប់ៗពិភពលោកផងដែរ ។Oriental Kopi, Alamanda Putrajaya ៖ ជាហាងតែ, កាហ្វេ, និងអាហារ ដែលមានលក្ខណៈជាប្រពៃណី និងផ្ទាល់ខ្លួន (Unique) ។
ផ្សារទំនើប The Exchange TRX ៖ ជាទីកន្លែងកម្សាន្តដ៏សម្បូរបែប និងចម្រុះ ដោយធម្មជាតិ ដែលមានលក់ទាំងអាហារឆ្ងាញ់ៗ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ។ នៅមិនឆ្ងាយពីផ្សារទំនើប The Exchange TRX ក៏មានអគារដែលមានកម្ពស់ 421ម៉ែត្រ ដែលគ្រប់គ្នាស្គាល់ និងមិនអាចដើរហួសទីនោះបាន គឺ The Kuala Lumpur Tower (KL Tower) ។
និង The Kuala Lumpur Tower៖ ជាការពិត ភ្ញៀវជាតិនិងអន្តរជាតិ មិនដែលមើលរំលងអគារ KL Tower នេះទេ ព្រោះថាប្រសិនលោកអ្នកចង់មើលឃើញ អគារខ្ពស់ៗដទៃទៀតនិងទេសភាព ទីក្រុងគូឡាឡំពួទាំងមូល ប្រាកដណាស់ គឺត្រូវឡើងលើកំពូលអគារនេះ។ វាមានកម្ពស់ 421 ម៉ែត្រ វាជាប៉មដែលខ្ពស់បំផុតទី 7 របស់ពិភពលោក។ វាមានអង់តែនមួយ ដែលធ្វើឱ្យកម្ពស់របស់វាខ្ពស់ដល់ 421 ម៉ែត្រ ហើយដំបូលនៃប៉មមានកម្ពស់ 335 ម៉ែត្រ ។
សូមជម្រាបផងដែរថា ដើម្បីគាំទ្រដល់កម្មវិធី Visit Malaysia 2026 (VM2026) ប្រទេសម៉ាឡេស៊ី បានដឹកនាំដំណើរកម្សាន្ត របស់អ្នកសារព័ត៌មាន មកពីបណ្តាប្រទេសក្នុងអាស៊ាន មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី 27 ខែកុម្ភៈ ដល់ថ្ងៃទី 3 ខែមីនា ឆ្នាំ 2026 កន្លងទៅនេះ ។
ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia Promotion Board) គឺជាទីភ្នាក់ងារមួយ ក្រោមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី (MOTAC) ផ្តោតលើការផ្សព្វផ្សាយប្រទេសម៉ាឡេស៊ី ឱ្យក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនិយម។ ចាប់តាំងពីការបង្កើតស្ថាប័ននេះឡើងមក វាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងវត្តមាន និងភាពប្រកួតប្រជែងវិស័យទេសចរណ៍ នៅក្នុងពិភពលោក ។ យុទ្ធនាការ «ទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦» ឬ Visit Malaysia 2026 (VM2026) បានប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ី ចំពោះការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNSDGs)។ យុទ្ធនាការនេះមានគោលបំណងបង្ហាញ ពីភាពទាក់ទាញធម្មជាតិចម្រុះរបស់ប្រទេស បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងការផ្តល់ជូនទេសចរណ៍ដ៏រស់រវើក ខណៈពេលដែលជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងតម្លៃរយៈពេលវែង សម្រាប់សហគមន៍ក្នុងស្រុក និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម៕
ចែករំលែកព័តមាននេះ