ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វត្ថុសិល្បៈក្វាត​បុរាណ​​ រកឃើញនៅឯប្រាសាទកណ្តាល​ស្រះស្រង់ នឹងដាក់​តាំងពិព័រណ៍ នាថ្ងៃស្អែកនេះ

10 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ គ្រោង​នឹង​តាំងពិព័រណ៍​វត្ថុ​សិល្បៈ​ក្វាត​ចំនួន​

ខេត្តសៀមរាប​៖ សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ គ្រោង​នឹង​តាំងពិព័រណ៍​វត្ថុ​សិល្បៈ​ក្វាត​ចំនួន​៦៩៥៦​គ្រាប់ ដែល​បាន​ពី​កំណាយ​ស្រាវជ្រាវ ដើម្បី​ឱ្យ​សាធារណជន​បាន​ស្គាល់ និង​ទស្សនា​ចាប់ពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៤​តទៅ ។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​នេះ បាន​ប្រទះ​ឃើញ​វត្ថុ​សិល្បៈ​បុរាណ​ក្វាត​ចំនួន​៦៩៥៦​គ្រាប់ នៅ​ឯ​ប្រាសាទ​កណ្តាល​ស្រះស្រង់ កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ ។

មគ្គុទ្ទេសក៍​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ លោក​គុន ផ​ល្លី ឱ្យ​ដឹង​ថា វត្ថុ​សិល្បៈ​បុរាណ​ក្វាត ចំនួន​៦៩៥៦​គ្រាប់​នេះ​នឹង​ដាក់​តាំងពិព័រណ៍​ជា​អចិន្ត្រៃយ៍​ក្នុង​សាល​ពិព័រណ៍​សារមន្ទីរ ។ វត្ថុ​សិល្បៈ​នេះ​មាន​បី​ប្រភេទ គឺ​ពណ៌​ស្វាយ​(​កែវ​ណាំ​ហ្វា​ន​)Amethyst ពណ៌​លឿង​(​ស៊ី​ទ្រី​ន​)Citine និង​ពណ៌​ស​ថ្លា​(​គ្រី​ស្តា​ល់​)Crystal ។ ក្រៅពី​ការ​ដាក់​តាំង​ក្វាត​នេះ​ក៏​មានការ​ដាក់​តាំង​បង្ហាញ​នូវ​វត្ថុ​មួយ​ចំនួន​ទៀត ដែល​បាន​មក​ពី​កន្លែង​តែ​មួយ​នៅ​ប្រាសាទ​កណ្ដាល​ស្រះស្រង់​ដែរ ដូច​ជា រូប​អណ្ដើក​ថ្ម អាវុធ​ត្រីសូល៍ អាវុធ​បញ្ច​សូល៍ និង​ចតុ​សូល៍​ជាដើម ។

លោក​គុន ផ​ល្លី ឱ្យ​ដឹង​ទៀត​ថា ការ​តាំង​បង្ហាញ​ពិព័រណ៍​ជា​អចិន្ត្រៃយ៍​នេះ ក្នុង​គោលបំណង​បង្ហាញ​ជូន​សាធារណ​ជនជាតិ អន្តរជាតិ អ្នក​ស្រាវជ្រាវ និង​សិស្សានុសិស្ស​ឱ្យទៅ​ទស្សនា​សិក្សា​ឈ្វេងយល់​អំពី​វត្ថុ​សិល្បៈ វត្ថុ​សក្ការៈ​សម្រាប់​បញ្ចុះ​នៅ​គ្រឹះ​ប្រាសាទ​កាលពី​សម័យ​បុរាណ ព្រមទាំង​ដឹង​ពី​ប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និង​ទំនៀមទម្លាប់​របស់​ជាតិខ្មែរ​ផង ។

ជា​រៀងរាល់ថ្ងៃ​សៅរ៍​ដើម​ខែនីមួយ​ៗ សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ តែងតែ​បើក​ឱ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​ទស្សនា​ដោយ​មិន​គិតថ្លៃ ដែល​នេះ​គឺជា​ចំណុច​មួយ​ដ៏​ពិសេស​សម្រាប់​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ជាតិ សាធារណជន អ្នក​ស្រាវជ្រាវ និង​សិស្សានុសិស្ស ចូល​ទស្សនា​សារមន្ទីរ​ឱ្យ​បាន​កាន់តែ​ច្រើន ៕
(ដោយ ៖ ស​.​ភ​.​រ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ