ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ដែល​មាន​ឆ្នាំ​៣​នេះ​នៅ​ជុំ​គ្នា ជម្លោះ​ក៏​គ្មាន លុយ​ក៏​ចូល

17 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំថោះ មមែ និង​កុរផ្ទះ​ដែល​មាន​ឆ្នាំ​៣​នេះ​នៅ​ជាមួយ​គ្នា នឹង​រស់នៅ​បាន​ចុះសម្រុង​ខ្លាំង​ណាស់​។ ជា​ពិសេស គ្មាន​បញ្ហា​ណា​ដែល​ពួក​គេ​ដោះស្រាយ​មិន​បាន​នោះ​ឡើយ​។ នៅ​ពេល​ដែល​គ្រួសារ​មិនកើត​ជម្លោះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំថោះ មមែ និង​កុរ
ផ្ទះ​ដែល​មាន​ឆ្នាំ​៣​នេះ​នៅ​ជាមួយ​គ្នា នឹង​រស់នៅ​បាន​ចុះសម្រុង​ខ្លាំង​ណាស់​។ ជា​ពិសេស គ្មាន​បញ្ហា​ណា​ដែល​ពួក​គេ​ដោះស្រាយ​មិន​បាន​នោះ​ឡើយ​។ នៅ​ពេល​ដែល​គ្រួសារ​មិនកើត​ជម្លោះ នោះ​ទ្រព្យ​នឹង​ហូរ​ចូល​មក​ឯង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាយ​យ៉ាងណា​ក៏​នៅ​តែ​សល់​ច្រើន​មិន​គួរ​ឲ្យ​ជឿ​ផង​ដែរ​។

ឆ្នាំវក មមី និង​មមែ
ផ្ទះ​ដែល​មាន​ឆ្នាំ​ទាំង​៣​នេះ គឺជា​ផ្ទះ​ដែល​មានសំណាង​ខ្លាំង​ណាស់ ដោយ​មិនសូវ​ជួបនឹង​គ្រោះ​នោះ​ទេ​។ ជា​ពិសេស ក្រដាសប្រាក់​នឹង​ចូល​មក​ពី​គ្រប់​ទិស​ទី ដោយ​ធ្វើ​ឲ្យ​ពួក​គេ​ប្រមូល​មិន​ចេះ​អស់នោះ​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុងផ្ទះ​មិនសូវ​មានគំនិត​ខ្វែងគ្នា​ទេ ដោយ​ស្របគ្នា ហើយ​ដឹក​ដៃ​គ្នា​ទៅ​រក​ទ្រព្យ​ធំ​តែ​ម្តង​។ ដូចនេះ សមាជិក​ទាំងអស់​នឹង​រស់នៅ​ដោយ​គ្មាន​ទុក្ខ​កង្វល់​អ្វី​នោះ​ឡើយ​។

ឆ្នាំជូត ច និង​ខាល
ផ្ទះ​ដែល​មាន​ឆ្នាំ​៣​នេះ​រស់នៅ​ជាមួយ​គ្នា នឹង​មាន​អ្នក​តាម​ជួយ​មក​ពី​គ្រប់​ទិស​ទី​។ ជា​ពិសេស សមាជិក​ទាំងអស់​ក៏​មិនសូវ​រករឿង​ឈ្លោះ​គ្នា​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួក​គេ​ក៏​មាន​លាភ​ធំ​តែងតែ​ចូល​មក​រក​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ឃ្លាំង​ទ្រព្យ​នឹង​ណែន​ជា​និច្ច ដោយ​ចាយ​មិន​ចេះ​អស់នោះ​ឡើយ​។

ឆ្នាំរកា ឆ្លូវ និង​ម្សាញ់
ផ្ទះ​ណា​ដែល​មាន​ឆ្នាំ​ទាំង​៣​នេះ នឹង​មានទ្រព្យ​ធំ​មក​ប្រមូលផ្តុំ​គ្នា​ច្រើន​ណាស់​។ ជា​ពិសេស ពេល​ដែល​កើត​មាន​បញ្ហា​ក្នុង​គ្រួសារ ក៏​ពួក​គេ​ដោះស្រាយ​បាន​យ៉ាង​ល្អ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រោះ​ទាំងឡាយ​នឹង​រសាត់​បាត់​អស់ មិន​ចូល​មក​ក្នុងផ្ទះ​ពួក​គេ​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាច​រស់នៅ​បាន​យ៉ាង​សុខ​ស្រួល​ខ្លាំង​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ