ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឿន​ឧបោសថាគារនៃ​ប្រាសាទតុប​ខាងលិច កំពុង​​ទទួល​បានការ​ជួសជុល

10 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ណា​រ៉ា​ ប្រទេស​

ខេត្ត​សៀម​រា​ប ៖ អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ណា​រ៉ា​ ប្រទេស​ជប៉ុន កំពុង​បន្ត​ធ្វើការ​ជួស​ជុល​ខឿន​នៃ​ឧបោសថាគារ មុខ​ប្រាសាទ​តុ​ប​ខាងលិច ដែល​ទទួល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ បន្ទាប់​ពី​ធ្វើការ​ជួសជុល​ប្រាង្គ​កណ្តាល​របស់​ប្រាសាទ​នេះ​បាន​ចប់​រួចរាល់​។

ខឿន​នៃ​ឧបោសថាគារ ដែល​ដើម​ឡើយ​មាន​រោង​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ​(​បច្ចុប្បន្នពុក​ផុយ​ដួល​រលំ​អស់ ហើយ​នៅ​សល់​តែ​ស្លាកស្នាម​ប៉ុណ្ណោះ​) មាន​ទទឹង​៧,៥០​ម៉ែត្រ និង​បណ្តា​យ​១៧,៥០​ម៉ែត្រ នេះ គឺជា​ទីតាំង​នៃ​ព្រះ​វិហារ​ព្រះពុទ្ធ​សាសនា បន្ទាប់​ពី​ប្រាសាទ​នេះ បាន​ប្រែ​ក្លាយជា​ប្រាសាទ​សម្រាប់​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា តាំងពី​សម័យ​កណ្តាល​មក​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ឡាំ សុ​ភ័​គ្រ អ្នក​ទទួលខុសត្រូវ​ការងារ​ជួស​ជុល បានឱ្យ​ដឹង​ថា ក្នុង​ការ​ជួសជុល​នេះ គឺ​យើង​នឹង​ធ្វើការ​រើ​តួ​ខឿន​ទាំងមូល​ចេញ ដើម្បី​ធ្វើការ​ពង្រឹង​គ្រឹះ និង​រចនា​សម្ព័ន្ធ​ផ្នែក​ខាងក្រោម ទើប​រៀប​ផ្គុំ​តួ​ខឿន​នៃ​ឧបោសថាគារ​ទាំងមូល​ឡើង​វិញ ទៅ​តាម​លំនាំ​ដើម ហើយ​ការងារ​ជួសជុល​នេះ គ្រោង​នឹង​បញ្ចប់​នា​ពេល​៣​ខែ​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ