ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ចាប៉ី​អមតៈ​ បង្កើត​កម្មវិធី​ចុះ​សួរសុខទុក្ខ​ព្រឹទ្ធាចារ្យ​សិល្បៈ​ចាប៉ី​ដង​វែង​តាម​បណ្តា​ខេត្ត​ក្រុង​ ឆ្នាំ​២០២៤

10 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សហគមន៍​ចាប៉ី​អមតៈ ​បាន​រួម​គ្នា​បង្កើត​កម្មវិធី​ចុះ​សួរសុខទុក្ខ ព្រឹទ្ធាចារ្យ​សិល្បៈ​

រាជធានីភ្នំពេញ ៖ សហគមន៍​ចាប៉ី​អមតៈ ​បាន​រួម​គ្នា​បង្កើត​កម្មវិធី​ចុះ​សួរសុខទុក្ខ ព្រឹទ្ធាចារ្យ​សិល្បៈ​ចាប៉ី​ដង​វែង​តាម​បណ្តា​ខេត្ត​ក្រុង ប្រចាំឆ្នាំ​២០២៤ ក្នុង​ពេល​ដែល​កម្មវិធី​ខាងលើ កន្លង​មក​ត្រូវ​បាន​សហគមន៍​ធ្វើ​ឡើងជា​បន្តបន្ទាប់​តែ​មាន​លក្ខ​ណះ​តូច​ៗ​នៅ​ក្នុង​រយះ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ប្រធាន​សហគមន៍​ចាប៉ី​អមតៈ​លោក ពេ​ជ សា​រ៉ាត បាន​លើក​ឡើង​ថា កម្មវិធី​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ក្រុម​របស់​លោក ដោយ​មានការ​ចូលរួម​សហការ និង​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​សប្បុរសជន​នានា​ផង​ដែរ ហើយ​ឆ្នាំ​នេះ​យើង​បាន​រៀបចំ​ជា​លក្ខ​ណះ​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ ។

លោក​បញ្ជាក់​ថា កន្លង​មក​ក្រុម​របស់​លោក​បាន​ចុះ​ជា​ក្រុម​តូច​ៗ​ប៉ុណ្ណោះ​សម្រាប់​ការ​ចុះ​សួរ​សុទ្ធ​ទុក្ខ​នេះ ក្នុង​ពេល​ដែល​យើង​ទទួល​ដំណឹង​ពី​សាស្ត្រាចារ្យ​ចាប៉ី​ណា​ម្នាក់​ដែល​មានការ​ខ្វះខាត ហើយ​មាន​បំណង​ចង់​ឲ្យ​ក្រុម​លោក​ជួយ ។

លោក​បន្ថែម​ថា សម្រាប់​ឆ្នាំ​២០២៤ នេះ​ក្រុម​របស់​លោក​បាន​ប្រមូលផ្តុំ​គ្នា​ដោយ​មាន​គម្រោង​ច្បាស់លាស់ ដោយ​ក្រុម​លោក​នឹង​ចុះ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មួយ​ចំនួន​ដែល​បាន​មក​ពី​សប្បុរសជន​នានា ជូន​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ចំនួន​៣៨​រូប នៅ​ទូ​ទាំង​ប្រទេស ។

លោក ពេ​ជ សា​រ៉ាត បាន​លើក​ឡើង​បន្ថែម​ថា សម្រាប់​ការ​ចុះ​នេះ​លោក​បាន​គៀងគរ​យុវជន​ជា​លក្ខ​ណះ​ទ្រង់ទ្រាយ​ធំ ហើយ​ស្លៀក​ក្បិន​ជា​ទម្រង់​សិ​ល្បះ​សម្តែង​ចាប៉ី​ដង​វែង ដើម្បី​សម្តែង​ជូន​ទស្សនិកជន​ទស្សនា​ជា​សា​ធារ​ណះ បន្ទាប់​ពី​ការ​សួរសុខទុក្ខ​រួច ។

លោក​បញ្ជាក់​ថា សម្រាប់​ការ​ចុះ​សួរសុខទុក្ខ​នេះ​គឺ​យើង​នឹង​ជូន​ថវិកា និង​សម្ភា​រះ​ប្រើប្រាស់​មួយ​ចំនួន​ជូន​លោក​ព្រឹទ្ធាចារ្យ​ជា​លក្ខ​ណះ​បច្ច័យបួន ហើយ​ក្នុង​ពេល​អនាគត​សហគមន៍​របស់​លោក​ក៏​មាន​គម្រោង​បង្កើត​កម្មវិធី​សម្តែង​សិ​ល្បះ ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​ពួក​គាត់​ផង​ដែរ ។

បើ​តាម​លោក ពេ​ជ សា​រ៉ាត កម្មវិធី​ចុះ​សុខទុក្ខ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រំលឹក​ដឹងគុណ​គ្រូ និង​លើកទឹកចិត្ត​ព្រឹទ្ធាចារ្យ​សិល្បៈ​ចាប៉ី​ដង​វែង ដែល​ចាស់ជរា និង​មាន​ជម្ងឺ​ប្រចាំ​កាយ ហើយនឹង​បណ្តុះ​ស្មារតី​យុវជន​ស្រឡាញ់​សិល្បៈ​បុរាណ​ខ្មែរ​ចាប៉ី​ដង​វែង តាម​រយៈ​ការ​ជួប​ជាមួយ​ព្រឹទ្ធាចារ្យ​សិល្បៈ​ចាប៉ី​ដង​វែង ផ្សព្វផ្សាយ តាម​ផ្លូវ រឺ​ទីតាំង​សាធារណៈ ដោយ​ស្លៀក​ក្បិន ជាមួយនឹង​ចាប៉ី​ដង​វែង ។

លោក​បន្ត​ថា កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​ក៏​ដោយសារ​មើលឃើញ​ព្រឹទ្ធាចារ្យ​សិល្បៈ​ចាប៉ី​ដង​វែង​ខ្លះ​លោក​មាន ព្រះ​ជន្មាយុ​កាន់តែ​ចាស់ជរា​ច្រើន ហើយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​មានការ​ខ្វះខាត ថែម​ទាំង​មាន​ជម្ងឺ​ប្រចាំ​កាយ អស់កំលាំង និង​លទ្ធភាព​ប្រគំ​តន្ត្រីបុរាណ​ខ្មែរ​ចាប៉ី​ដង​វែង ហើយ​លោក​បាន​ដ​ង្ហើ​យ​ហៅ​ឲ្យ​ជួយ ។

លោក ពេ​ជ សា​រ៉ាត ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ជា​សប្បុរ​ជន ដែល​មាន​បំណង​ចូលរួម​ជាមួយ​ក្រុម​របស់​លោក​គឺ​អាច​រួមចំណែក​វិភាគទាន ឧបត្ថម្ភ​គាំទ្រ​ជា​សម្ភារៈ​ក្តី ឬ​ថវិកា​ក្តី ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ដល់​ព្រឹទ្ធាចារ្យ​សិល្បៈ​ចាប៉ី​ដង​វែង ដែល​ពួក​គាត់​ធ្លាប់​មាន​ស្នាដៃ​ជួយ​លើក​ស្ទួយ និង​ថែរក្សា​សិ​ល្បះ​ចាប៉ី​ដង​វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ