ចម្លាក់បដិមាថ្មភក់ចំនួន៦ ប្រទះឃើញនៅខ្លោង ទ្វារខាងត្បូងប្រាសាទតាព្រហ្ម
- សៀមរាប
ខេត្តសៀមរាប ៖ ក្រុមការងារជួសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទ
ខេត្តសៀមរាប ៖ ក្រុមការងារជួសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទ
ខេត្តសៀមរាប ៖ ក្រុមការងារជួសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំ នៅក្នុងការដ្ឋានដែលកំពុងតែជួសជុលខ្លោងទ្វារប្រាសាទ ។
បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនេះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២, រូបលោកកេស្វរៈចំនួន១, រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និង បាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀតផង។
អ្នកស្រី នេត ស៊ីមន បានបន្តទៀតថា រូបចម្លាក់ទាំងនោះបានកប់នៅក្រោមកំណកដីនៃខឿនខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ហើយក្រុមការងារបានប្រទះឃើញនៅពេលដែលអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)ចាប់ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ព័ន្ធខ្លោងទ្វារដែលនៅរាយប៉ាយ ដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញ ទៅតាមបច្ចេកទេសអាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣ ៕
ចែករំលែកព័តមាននេះ