ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដូ​ណា និងអ៊ឹម ជីវ៉ា បង្ហាញ​គំនិត​ស្របគ្នា​រឿង​មិន​ទទួល​សម្តែង​សង្ក្រាន្ត​ចូល​ឆ្នាំ ដោយ​ទទួល​ត្រឹម​ប័ណ្ណ​ស​រសើរ

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​ពីរ​ដួង គឺ​លោក ម៉ា ដូ​ណា និង​លោក អ៊ឹម ជីវ៉ា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​ពីរ​ដួង គឺ​លោក ម៉ា ដូ​ណា និង​លោក អ៊ឹម ជីវ៉ា បាន​បង្ហាញ​គំនិត​ស្របគ្នា ដោយ​មិន​ទទួល​ការ​អញ្ជើញ​ទៅ​សម្តែង​ក្នុង​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី ដោយ​ទទួល​បាន​ត្រឹម​ប័ណ្ណសរសើរ​នោះ​ឡើយ ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ជួយ​កម្មវិធី​មួយ​នេះ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដោយ​មិន​ទទួល​បាន​ថវិកា​សូ​ម្បី​មួយ​រៀល ។

តារា​ភេទ​ទី​បី លោក ម៉ា ដូ​ណា បាន​ដាច់​ចិត្ត​ប្រកាស​ជា​សាធារណៈ​ជាមួយ​ការ​ប្រកាន់​ជំហរ​ខាងលើ​នេះ ដោយ​មិន​ខ្លាច​មានការ​ខឹងសម្បារ​ពី​អ្នក​រៀបចំ​កម្មវិធី​នានា​នោះ​ឡើយ ត្បិត​លោក​យល់​ថា លោក​បាន​ជួយ​រឿង​នេះ​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​ពេល​ដែល​លោក​ត្រូវការ​ថវិកា​ខ្លះ​ពី​កម្មវិធី​នេះ​វិញ​ម្តង ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​លោក ម៉ា ដូ​ណា បាន​លើក​ឡើង​ថា អ្នក​ហៅ​ទៅ​ជួយ​សង្ក្រាន្ត​ចូល​ឆ្នាំ អនុគ្រោះ​ផង សុំ​និយាយ​ត្រង់ កុំ​អន់ចិត្ត ខ្ញុំ​លែង​ចង់បាន​ប័ណ្ណសរសើរ​ហើយ​ជា​ច្រើន​ឆ្នាំ​នេះ ខ្ញុំ​ជួយ​ច្រើន​ណាស់ អី​ឡូ​វ​ចង់បាន​លុយ​វិញ កុំ​ខឹង​ដែល​សរសេរ​ត្រង់​បែប​នេះ ។

លោក​បញ្ជាក់​ថា ជួយ​១០​ដង ខ្វះ​តែ​ម្តង​ដឹង​តែ​អាក្រក់​ហើយ សម័យនេះ​ហើយ ខ្ជិល​គិត​ណាស់ សំខាន់​ហៅ​គឺ​សុំ​លុយ​សិន​ហើយ ។ ដោយឡែក ក្រោយ​ឃើញ​ការ​បង្ហោះ​ខាងលើ​ពី ម៉ា ដូ​ណា នា​ពេល​នេះ​លោក អ៊ឹម ជីវ៉ា ក៏​បាន​ចូល​ទៅ​ខំ​មិន​ពីក្រោម ដោយ​បាន​យល់​ស្រប និង​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ខាងលើ​នេះ ក្នុង​ពេល​ដែល​លោក​ក៏​ធ្លាប់​កើតរឿង​នេះ និង​មិន​ដែល​បាន​ប្រាក់​មួយ​រៀល​ពី​កម្មវិធី​សង្គម​នានា ។

លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់​ថា គាំទ្រ​ម៉ា​ដូ​ណា មិនមែន​កាន់​ជើងម៉ា​ដូ​ណា​ទេ តែ​ធាតុ​ពិត​ចឹ​ង​មែន ដូច​ខ្ញុំ​ចឹ​ង​ខំ​ជួយ​គេ​ស្ទើរ​គ្រប់​កម្មវិធី​ក្នុង​សង្គម មិន​ដែល​បាន​លុយ​១​រៀល ទៅ​ជួយ​គេ​នៅ​ពេទ្យ ពេល​ឈឺ ពេល​មានទុក្ខ ពេល​គេ​ស្លា​.​ប់ ដល់​ពេល​ខ្ញុំ​មានទុក្ខ មាន​បងប្អូន​បង្កើត​ស្លា​.​ប់ កុំ​ថា ឡើយ​ទៅ​បុណ្យ ឬ​ចូល​បុណ្យ គ្រាន់តែ​ឆាត​ចូល​រូ​ម​រំលែក​ទុក្ខ​គ្មាន​ផង ! ។

លោក​ថា ឥឡូវ​ឃើញ​ខ្ញុំ​មិនសូវ​ជួយ​អ្នក​ណា ឬ​ទៅ​កម្មវិធី​ច្រើន​ដោយសារ​ខ្ញុំ គឺ​ចាប់ផ្តើម​រាប់អាន​មើល​មនុស្ស ហើយ​កុំ​ថា ខ្ញុំ​បក្សពួក គឺ​អត់​ទេ ព្រោះ​មក​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ជា​អ្នក​បង្រៀន​ខ្ញុំ តែ​ជឿ​ថា អំពើ​ល្អ​មិន​សាបសូន្យ ។

ជា​ការ​កត់សម្គាល់​សម្រាប់​ការ​លើក​ឡើង​ពី​លោក ម៉ា ដូ​ណា នា​ពេល​នេះ មិនមែន​មាន​តែ​លោក អ៊ឹម ជីវ៉ា ម្នាក់​ប៉ុណ្ណោះ​ទេ ពោល​គេ​ឃើញ​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត​ក៏​បាន​ធ្វើការ​ចែកចាយ​សំ​ណេ​រ​មួយ​នេះ​ជាមួយនឹង​ការ​គាំទ្រ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ