ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថ​យន្ត​ហ្វរ​ធេត​​បុក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​បាន​រង​របួស​​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈដែល​នាង​ជិះ​ម៉ូតូ​គុប​ ១គ្រឿ​ង ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1T-6395 ធ្វើ​ដំណើរ​តាម​ផ្លូវ​​លេខ​២៦១​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ផ្លូវ​លេខ​​​១៥៦​ ជា​ចំណុច​ផ្លូវ​បែក​ជា​បួន​ ក៏​ត្រូវ​រថ​យន្ត​ហ្វរ​​ធេត​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2E-6898​ បើក​បរ​ដោយ​បុរស​ម្នាក់​ ដែល​បើក​ពី​លិច​ទៅ​កើត​តាម​ផ្លូវ​១៥៦​ បុក​ចំ​​ពេញ​ទំហឹង​ និង​អូស​ម៉ូតូ​ប្រមាណ​ជា​ ៣០០​ម៉ែត្រ​ ទើប​រថ​យន្ត​បើក​ទៅ​មុខ​លែង​រួច​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​ ៨ និង​ ៤៥​នាទី យប់​ថ្ងៃទី​០៤​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី២​ ខណ្ឌ​ទួល​គោក​។ ក្រោយ​កើត​ហេតុ​ នារី​រង​គ្រោះ​ត្រូវ​រថ​យន្តសាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ និង​រថ​យន្ត​បង្ក​ សមត្ថ​កិច្ច​នាំ​យក​ទៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​ទួល​គោក​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕