ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ព្រមាន​អ្នក​សរសេរ​ទស្សនៈ​នានា​ប្រមាថ​សម្តេច ស ខេ​ង និង​សម្តេច​ផ្ទាល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ព្រមាន​ទៅ​កាន់​អ្នក​សរសេរ​បែប​ទស្សនៈ​នានា ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមប្រឆាំង​១១៨​នាក់ ដែល​ហាមឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ​ហើយ​បាន​ប្រមាថ​សម្តេច ស ខេ​ង និង​សម្តេច​កាល​ពេល​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ព្រមាន​ទៅ​កាន់​អ្នក​សរសេរ​បែប​ទស្សនៈ​នានា ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមប្រឆាំង​១១៨​នាក់ ដែល​ហាមឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ​ហើយ​បាន​ប្រមាថ​សម្តេច ស ខេ​ង និង​សម្តេច​កាល​ពេល​កន្លង​មក ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ​ក្នុង​ពិធី​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​បាន និង​កំពុង ដំណើរការ​សាងសង់​នៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រាយ​ចង្វារ រាជធានី​ភ្នំពេញ ។

សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ឥ​ឡូ​វ​ពួក​លោក​ឯង ត្រូវ​ចាំ​ណា ! តើ​អ្នក​ណាខ្លះ​និយាយ​ថា លោក ហ៊ុន សែន មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ ដោយសារ​តែ​ជក់បារី​ច្រើន​ពេក ហើយ​ពេទ្យ​ឲ្យ​លេបថ្នាំ​ម្តង​១​គ្រាប់ តែ​គាត់​លេប​២​គ្រាប់ ទើប​ធ្លាយ​ក្រពះ (​នេះ​អ្នក​នៅ​កំពង់ធំ​) មាន​អ្នក​និយាយ​ច្រើន​ណាស់​» ។ សម្តេច​ក៏​បាន​ព្រមាន​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់ និង​ឈ្មោះ​នៅ​ក្នុង​សំ​ណេ​រ​អត្ថបទ​នៅ​ក្នុង​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​ឆ្នាំ​២០១៣ ឈ្មោះ សូ សមយុទ្ធ មានឈ្មោះ​ពិ​ប្រាកដ គឺ​ឈ្មោះ​«​ឃ​ន​» ផង​ដែរ ។

សម្តេច​ថា​៖«​លោក​ឃ​ន ឬ​ក្មួយ​ត្រូវ​ចាំ​ឲ្យ​បាន​ច្បាស់​ណា លោក ហៅ​សម្តេច​ស ខេ​ង សុទ្ធតែ​អា​ត្នោត ហើយ ខ្ញុំ​(​ហ៊ុន សែន​) សុទ្ធតែ​អាហ្នឹង ! លោក​ត្រូវ​ចាំ​លោក គឺជា​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​១១៨​នាក់ ដែល​ហាមឃាត់​ក្នុង​ការ​ធ្វើ​នយោបាយ ។ ហើយ​បើ​ខ្ញុំ​យក​អត្ថបទ​លោក ដែល​និយាយ​ពី​ត្រី​បក​ទី​៥ លោក គឺជា​មនុស្ស​ដែល​ញុះ ញ​ង់​ឲ្យ​ធ្វើ​បដិវត្តន៍​ពណ៌ ករណី​នេះ បើ​ខ្ញុំ​ចង់​វៃ​លោក ខ្ញុំ​ធ្វើ​តាំងពី​លោក​«…» ឥ​ឡូ​វ​អ្វី​ៗ​នៅ​ក្នុង​ដៃ​របស់ខ្ញុំ​អស់ហើយ ។ ក្មួយ​អើយ​ៗ​ពូ​ជា​អ្នក​លេងអុក​យូរហើយ មិន​ដែល​អ្នក​ណា​មាន​ត្រី​បក​ទី​៥ ទេ ក្នុង​ន័យ​នេះ មាន​ន័យ​ថា ដៃគូ​ដែល​លេង​ជាមួយ​នោះ​ខ្សោយ​ពេក​បាន​ត្រូវ​គេ​ស៊ី​គ្រប់​អីចឹង ។

សម្តេច​បាន​បន្ត​ថា ត្រី​បក​ទី​៥ ដែល​ផ្សាយ​ក្នុង​អត្ថបទ​កាសែត​នោះ គឺជា​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ។ ពូ​គ្រាន់តែ​ព្រមាន​កុំ​ហៅ​សម្តេច​ក្រឡាហោម ស ខេ​ង សុទ្ធតែ​អា​ត្នោត ហើយ​កុំ​ហៅ ពូ សុទ្ធតែ​អានេះ ។ ក្មួយ​ត្រូវ​ចាំ​ក្មួយ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​១១៨​នាក់ ហើយ​ក្មួយ​ចង់​ជាប់​ខ្នោះ ក្មួយ​សាក​ទៅ​«…» តែ​ពូ​សុំ​យក​ឱកាស​នេះ​ព្រមាន ។ ពូ​ហៅ​ក្មួយ​ដោយសារ​ក្មួយ​ធ្លាប់​រស់នៅ វត្ត​បុ​ទម​វ​ត្តី ទើប​ពូ​ហៅ ។ ក្មួយ​ចាំ​ទេ ក្មួយ​បាន​វាត់​អាប់​ទៅ​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ហើយ​លោក សាយ សំ​អាល់ ក៏​បាន​ផ្ញើ​មក​ឲ្យ​ពូ​ដែរ ។

សូម​ជម្រាប​ថា លោក សូ សមយុទ្ធ មានឈ្មោះ​ពិត «​ឃ​ន​» តែងតែ​សរសេរ​បែប​ទស្សនៈ​នានា​ផ្ញើ​ទៅ​កាន់​សារព័ត៌មាន​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ