មនុស្សគ្រប់គ្នាសុទ្ឋតែស្គាល់ពណ៌ទាំងអស់ ហើយពណ៌មានច្រើនណាស់ តែគេប្រាកដជាមិនដឹងពីអត្ថប្រយោជន៍នៃពណ៌ទាំងនោះទេ ។ លោកអ្នកដឹងទេថា ពណ៌គឺជាកត្តាសំខាន់បំផុតមួយនៅក្នុងយុទ្ធសាស្ត្រទីផ្សារ និងបិទសញ្ញាផលិតផលផ្សេងៗ ។ តាមការសិក្សាថ្មីៗនេះបង្ហាញថា មាន១១ពណ៌ដែលអាចសណ្តំចិត្តអ្នកប្រើប្រាស់ឲ្យទិញទំនិញកាន់តែច្រើន ។ ខាងក្រោមនេះជាពណ៌ចំនួន១១ដែលអាចទាក់ទាញអតិថិជនចំណាយប្រាក់កាន់ច្រើន ៖
១-ពណ៌លឿង ៖ ពណ៌លឿងជាពណ៌ឆក់អារម្មណ៍អ្នកប្រើប្រាស់ឲ្យ និងផ្តល់នូវអារម្មណ៍សុទិដ្ឋិនិយម ។ ពណ៌លឿងជាទូទៅត្រូវបានគេប្រើប្រាស់នៅក្នុងការតាំងបង្ហាញនៅក្នុងហាងទំនិញ ។
២-ពណ៌ក្រហម ៖ ជាពណ៌បង្កើតអារម្មណ៍ឆាបឆួលគឺវាប្រាប់អតិថិជនឲ្យសម្រេចទិញទំនិញភ្លាមៗ មិនបាច់អែអង់យូរ ។
៣-ពណ៌ខៀវ ៖ ជាពណ៌ផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់ និងមានសង្ឃឹម ។ ធនាគារនិងអាជីវកម្មឱសថតែងតែប្រើស្រមោលពណ៌ខៀវ នៅលើវិបសាយរបស់គេ ។
៤-ពណ៌បៃតង ៖ ជាពណ៌ធ្វើឲ្យនឹកឃើញដល់ប្រណីតភាព និងភាពធូរស្រាល ។ ពណ៌បៃតងខ្ចីត្រូវបានប្រើនៅលើផលិតផលដែលបង្ហាញនូវសុខុមាលភាព និងភាពស្រស់ស្រាយ ។ ចំណែកពណ៌បៃតងចាស់ត្រូវបានប្រើដើម្បីបង្ហាញពីប្រណីតភាពនិងភាពសម្បូរហូរហៀរ ។
៥-ពណ៌ទឹកក្រូច ៖ ជាពណ៌រីករាយលើកទឹកចិត្តអតិថិជនឲ្យធ្វើសកម្មភាព ហើយទិញផលិតផលតែម្តង ។ វាធ្វើឲ្យមានការរំភើបញាប់ញ័រ ដែលវាប្រាប់អតិថិជនថា ផលិតផលគឺគួរឲ្យរំភើប និងវិជ្ជមាន ។
៦-ពណ៌ផ្កាឈូក ៖ ពណ៌នេះជាទូទៅត្រូវបានគេប្រើប្រាស់លើផលិតផលប្រើប្រាស់ទាក់ទាញសុភាពនារី ។ បើមើលទៅផលិតនោះគួរឲ្យស្រឡាញ់ និងរូ៉មែនទិក ។
៧-ពណ៌ខ្មៅ ៖ ពណ៌នេះជួយជំរុញឲ្យផលិតផលមានប្រណីតភាពនិងពោរពេញដោយអំណាច ។
៨-ពណ៌ស្វាយ ៖ ជាពណ៌ត្រូវបានប្រើប្រាស់លើផលិតផលថែរក្សាសម្ផស្ស ។ វាបង្ហាញនូវអារម្មណ៍អាថ៌កំបាំង ។
៩-ពណ៌ស ៖ ពណ៌នេះបង្កើតឥទ្ធិពលស្ងប់ស្ងាត់ ធ្វើឲ្យភ្នែកមនុស្សយើងសម្រាកនៅពេលមានវត្តមានលាយជាមួយពណ៌ផ្សេងៗ ។ វាក៏ជួយជំរុញឲ្យភ្នែកកត់ចំណាំពណ៌ដែលភ្លឺជាងគេនៅជុំវិញវា ហើយធ្វើផលិតផលងាយស្រួលកត់ចំណាំ ។
១០-ពណ៌ត្នោត ៖ពណ៌ត្នោតនេះបង្ហាញពីក្តីសង្ឃឹមភាពជាប់លាប់ និងធម្មជាតិ ។
១១-ពណ៌ប្រាក់ ៖ជាពណ៌ត្រូវបានប្រើប្រាស់លើស្លាកសញ្ញាផលិតផលផ្សេងៗដែលបង្ហាញពីស្ថិរភាព និងអភិរក្សនិយម ៕
ចែករំលែកព័តមាននេះ