ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំពើ​​ពុក​រលួយ​​ធ្វើ​ឱ្យសេដ្ឋ​កិច្ច​​អឺរ៉ុប​​ខាត​បង់​​​​162​ពាន់​​​​លាន​ដុល្លារ​ក្នុង​​មួយ​ឆ្នាំ​

11 ឆ្នាំ មុន

មាន​ប្រទេ​ស​មួយ​ក្នុង​ចំណោម​ប្រទេ​ស​​ចំនួន​​១២​​នៅ​អឺរ៉ុប​​ធ្លាប់​មាន​បទ​ពិសោធន៍​ ឬក​៏​ជួប​​នឹង​​​ករណី​អំពើ​ពុក​រលួយ​​ក្នុង​រយៈ​​ពេល​​១២​​ខែ​កន្លង​​ទៅ​នេះ ​នេះ​បើ​យោង​តាម​​របាយ​ការ​ណ៍​​​ថ្មី​មួយ​​ចេញ​ផ្សាយ​​កា​ល​ពី​ថ្ងៃចន្ទ​ ដែល​បាន​អះ​អាង​​ថា​​ អំពើពុក​រលួយ​​បាន​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ចអឺរ៉ុប​ខាត​បង់​​​ប្រាក់​​១២០​​ពាន់​លាន​អឺរ៉ូ ​ឬ​​ស្មើ​នឹង​​១៦២​​ពាន់​​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ ​។​

​មាន​ប្រទេ​ស​មួយ​ក្នុង​ចំណោម​ប្រទេ​ស​​ចំនួន​​១២​​នៅ​អឺរ៉ុប​​ធ្លាប់​មាន​បទ​ពិសោធន៍​ ឬក​៏​ជួប​​នឹង​​​ករណី​អំពើ​ពុក​រលួយ​​ក្នុង​រយៈ​​ពេល​​១២​​ខែ​កន្លង​​ទៅ​នេះ ​នេះ​បើ​យោង​តាម​​របាយ​ការ​ណ៍​​​ថ្មី​មួយ​​ចេញ​ផ្សាយ​​កា​ល​ពី​ថ្ងៃចន្ទ​ ដែល​បាន​អះ​អាង​​ថា​​ អំពើពុក​រលួយ​​បាន​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ចអឺរ៉ុប​ខាត​បង់​​​ប្រាក់​​១២០​​ពាន់​លាន​អឺរ៉ូ ​ឬ​​ស្មើ​នឹង​​១៦២​​ពាន់​​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ ​។​

របាយ​ការណ៍​​ប្រឆាំង​អំពើ​ពុក​រលួយ​​​របស់​​សហ​ភាព​អឺរ៉ុប​​មិន​ធ្លាប់​មាន​ជាលើកដំបូង​​​បាន​​លាត​ត្រដាង​​ពីក្តី​បារម្ភ​របស់​​ពល​រដ្ឋ​ជា​ច្រើន​ និង​​​ធុរ​កិច្ច​​​នៅក្នុងប្លុកប្រទេស​​ទាំង​២៨​​នេះ​ ចំពោះ​​អំពើ​ពុក​រលួយ ​។​ជាង​​​៣/៤​នៃ​​ប្រជា​ជន​​អឺរ៉ុប​យល់​ថា អ​ំពើ​ពុក​​រលួយ​​កំពុង​រីក​រាល​ដាល​​នៅ​ក្នុង​ប្រទេស​​របស់​​គេ ​ខណៈ​​ដែល​​ប្រជា​ជន​​៦៥​%​​យល់​ថា​ កម្រិត​នៃ​អំពើ​​ពុករលួយ​​បាន​កើន​ឡើង​ក្នុង​អំឡុង​ពេល​​​​៣​ឆ្នាំ​​កន្លង​ទៅ​នេះ ​។​

ទស្សនៈ​​​របស់​រដ្ឋ​សមា​ជិក​ទាំង​អស់​​​បាន​យល់​​ឃើញ​ដូច​គ្នាចំពោះ​​ប្រទេ​ស​​មួយ​ចំនួន​ដូចជា ​​ក្រិច​ រូម៉ានី​ និង​អីុតាលី គឺ​ស្ថិត​ក្នុង​ចំណោម​​ប្រទេស​​​កំពូល​​ដែល​មាន​អំពើ​ពុក​រលួយ​​ច្រើន​​ ។ ចំណែក​​ព​ល​រដ្ឋ​នៅ​ក្នុង​ប្រទេស​​ដា​ណឺ​ម៉ាក​ ស៊ុយ​អែត​ ​និង​​ហ្វាំ​ង​ឡង់ ​យល់​ថា​ អំពើ​ពុក​រលួយ​​​កម្រ​កើត​​មាន​ ។​អ្នក​ស្រី​​សេស៊ី​លី​យ៉ា ​ម៉ាំស្រ្តុម​(Cecilia​ Malmstrom) ​គណៈ​កម្ម​ការ​កិច្ច​ការ​​ក្នុង​ប្រទេស​​​របស់​​សហ​ភាព​អឺរ៉ុប​បាន​​ថ្លែង​ថា ​អំពើ​ពុក​រលួយ​​ធ្វើ​ឲ្យ​​ពល​រដ្ឋ​អស់​ជំនឿច​ិត្ត​លើ​ស្ថាប័ន​​ប្រជា​​ធិ​ប​​តេយ្យ​ និង​​នីតិ​រដ្ឋ​​ វា​ប៉ះពាល់​ដល់​​សេដ្ឋ​កិច្ច​អឺរ៉ុប​​និង​​បង្អាក់​​រដ្ឋទាំងអស់​​មិន​ឲ្យ​ទទួល​បាន​​ចំណូល​ពន្ធ​​តាម​សេច​ក្តី​ត្រូវ​ការ​ ៕