ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កញ្ចាស់​​​លក់បាន​ថ្លៃ​រាប់​លាន​ដុល្លារ​

11 ឆ្នាំ មុន

​គ្មាន​អ្នកណា​ជឿ​ទេថា ​រថយន្ត​ធម្មតា​​មួយ​គ្រឿង​​​​អាច​បើ​ក​​បាន​ចម្ងាយ​​​៤,៨​លាន​គីឡូ​​ម៉ែត្រ ​ដោ​យ​មិន​ដែល​ជួស​ជុល​ម្តង​សោះ ប៉ុន្តែ​ទោះ​មិន​ជឿ​ក៏​ត្រូវតែ​ជឿ​ ព្រោះ​នេះ​ជា​ការ​ណ៍​ពិត ​។

​គ្មាន​អ្នកណា​ជឿ​ទេថា ​រថយន្ត​ធម្មតា​​មួយ​គ្រឿង​​​​អាច​បើ​ក​​បាន​ចម្ងាយ​​​៤,៨​លាន​គីឡូ​​ម៉ែត្រ ​ដោ​យ​មិន​ដែល​ជួស​ជុល​ម្តង​សោះ ប៉ុន្តែ​ទោះ​មិន​ជឿ​ក៏​ត្រូវតែ​ជឿ​ ព្រោះ​នេះ​ជា​ការ​ណ៍​ពិត ​។

​លោក​ Irv Gozdon ​អាយុ​៧៧​ឆ្នាំ ​​ជា​មន្ត្រី​​ចូល​និវត្តិន៍​ជន​ជាតិ​អាមេរិក ​នៅ​ឡង​អីុស្លេន ​រដ្ឋ​ញូវ​យ៉ក ​បាន​ទិញ​រថយន្ត​មួយគ្រឿង​ម៉ា​Volvo P1800 ​​មួយគ្រឿង ​ដែល​ប្រទេស​ស៊ុយ​អែត​ផលិត​ឆ្នាំ​១៩៦៦ ។ ​​ក្នុង​រយៈ​ពេល​៤៨​ឆ្នាំ​កន្លង​មក ​​លោក​ Gordon​ ប្រើ​​តែរថយន្ត​Volvo ​មួយ​គ្រឿង​នេះ​ ​សម្រាប់​ការធ្វើ​ដំណើរ​​ជិត​ឬ​ឆ្ងាយ ​ទាំង​ការ​ធ្វើ​ដំណើរ​ម្នាក់​ឯង​​​ ទាំងការ​ធ្វើ​ដំណើរ​ដោយ​ដឹក​​មនុស្ស​ក្នុងគ្រួសារ​ផង ដែល​សព្វ​ថ្ងៃ​​លោក​បើក​បរ​​សរុប​បាន​៣​៤,៨​លាន​គីឡូ​ម៉ែត្រ។

​ពួក​ អ្នក​បើក​បររ​ថយន្ត​​​អាជីព​​សន្និ​ដ្ឋាន​ថា ​ដើម្បីរត់​ចម្ងាយ​ផ្លូវ​រហូត​ដល់​ជាង​៤​លាន​គីឡូ​​ម៉ែត្រ រថយន្ត​Valvo នេះ ​មិនដឹង​​ជា​​ឆ្លង​កាត់​​ការ​ជួស​​ជុល​ប៉ុន្មាន​សិប​ដង ឬ​ប៉ុន្មាន​រយ​ដង​​ហើយ​ទេ ។ ​ពួកគេ​មិន​ជឿ​ស​ម្តី​​​លោក​Gordon ​ទាល់​តែ​សោះ​ដែល​ថា​មិន​ដែល​ជួ​សជុល​សូម្បី​ម្តង ។ ​ប៉ុន្តែ​​បន្ទាប់ពី​ឆ្លង​កាត់​​ការ​ត្រួត​ពិនិត្យ​​យ៉ាង​​ផ្ចិត​​ផ្ចង់​​ បំផុត​របស់​​ក្រុម​ឯក​ទេស​​​ឯក​រាជ្យ ​​លទ្ធ​ផល​បង្ហាញ​ច្បាស់​ចេញ​មក​ធ្វើ​ឱ្យគេ​​ច្រហ​មាត់​គ្រប់​​គ្នា គឺ​ក្រៅ​ពី​ពិស្តុ​ង ​និង​សម្បក​កង់​ដែល​ត្រូវ​ផ្លាស់​ប្តូរ​​ជា​ចាំ​បាច់​នោះ ​ផ្នែក​​ឯ​ទៀត​ក្នុងម៉ាស៊ីន​នៅ​«របស់​ដើម» ទាំងអស់ ចេញ​ពី​​រោង​ចក្រ​ ៤៨​ឆ្នាំ​មុន​​យ៉ាង​ណា មក​ដល់​ឆ្នាំ​២០១៤ ។ នៅ​ម៉ឺ​ង​​យ៉ាង​នោះដដែល ​គ្មាន​ស្លាក​ស្នាម​​ដោះ​ដូរ​អ្វី​សូម្បី​បន្តិច ។ ​ដូច្នេះ​រថយន្ត​Volvo មួយ​នេះ​ពិតជា​រថយន្ត​មាំ​បំផុត​អត់​ប្រកែក​បាន ។

​នៅ​ពេល​ដឹង​ដំណឹង​ រថយន្ត Volvo នោះ​​បាន​​​តំណាង​សៀវភៅ ឯត​ទគ្គ​កម្ម​ពិភព​លោក ​ប្រចាំ​ទ្វីប​អាមេរិក​ខាងជើង​ទទួល​ស្គាល់​​សម្រាប់​កត​់​ត្រា​​ ចូលក្នុងការបោះ​ពុម្ព​ប្រចាំឆ្នាំ​២០១៤ ​ចាត់​ទុក​ជា ​«​រថយន្ត​មាំ​បំផុត​ក្នុង​លោក» ​គណៈ​នាយក​សារមន្ទីរ​រថយន្ត​នៅរដ្ឋ​ Vermont ស្រូត​​រូត​បញ្ជូន​​តំណាង​ទៅ​ចរចា​ជាមួយ​លោក Gordon ​សុំ​ទិញ​​យក​​សម្រាប់​តាំង​ក្នុង​សារមន្ទីរ​​របស់​ខ្លួន​ ។ ​ពេល​នោះ​លោក​Gordon ​និយាយ​​ពាក​់​កណ្តាល​លេង​ពាក់​កណ្តាល​​មែន ​កាត់​ថ្លៃ​ភ្លាម​​ថា​ លក់​ក៏លក់ ​តែ​​តម្លៃ​គិត​តាម​ចំនួន​ម៉ៃល៍​ ដែល​រថយន្ត​គាត់​បាន​ឆ្លង​កាត់ ​បាន​សេចក្តី​ថា​វា​បាន​ឆ្លង​កាត់​​៣លាន​ម៉ៃល៍​ ថ្លៃ​វា​ត្រូវ​តែ​៣លាន​ដុល្លារ ​គឺមួយ​ម៉ៃល៍​មួយ​ដុល្លារ​អាមេរិក ​​។ គាត់​គិត​ថា​និយាយ​ដូច្នេះ​​ ដើម្បី​​លេង​សើច​​កំដរ​បរិ​យា​កាស​​ប៉ុណ្ណោះ ​ដឹង​អី​តំណាង​សារមន្ទីរ​រថយន្ត​ Vermont ​អត់​ត​​ថ្លៃ​​សូម្បី​​មួយម៉ាត់​ យល់​ព្រម​​ទិញ​​ផ្តាច់​ក្នុងតម្លៃ​៣លាន​​ដុល្លារ​អាមេរិក​ភ្លាម​​ក្នុង​ពេល​ នោះ​​ធ្វើ​ឱ្យ​រថយន្ត​ Volvo ​ដែល​​មាន​អាយុ​​​​ជិតកន្លះ​សតវត្ស​​នេះ ​អស់​ពី​ជាប់​ឈ្មោះ​ជា​រថ​យន្ត​រឹងមាំបំផុត​ក្នុង​លោក​ ​​ឈាន​ដល់​​ក្លាយ​ជា​រថយន្ត​កញ្ចាស់​​ថ្លៃ​​បំផុត​ក្នុងលោក​ទៀត ៕​