ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ ២​គ្រឿង​ បុក​គ្នា​នៅ​ចំណុច​ផ្លូវ​កែង​ រង​របួស​ធ្ងន់​ស្រាល​ ៤នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ៤​នាក់​ បាន​រ​ង​របួស​ធ្ងន់​​ស្រាល​ ខណៈ​ដែល​ម៉ូតូ​វីវ៉ា​ ១គ្រឿង​ ជិះ​គ្នា​ ៣នាក់​ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​ម៉ៅសេ​ទុង​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​កែង​ផ្លូវ​២៣០​ ក៏​បាន​បុក​ជា​មួយ​ម៉ូតូ​​គុប​ ១គ្រឿង​​ ដែល​ជិះ​ម្នាក់​​ឯង​ បម្រុង​បត់​ឆ្វេង​ បណ្តាល​អ្នក​ជិះ​​​ម៉ូតូ​វីវ៉ា​ម្នាក់​​រង​របួស​ធ្ងន់​ និង​ ៣នាក់​ទៀត​ រង​របួស​ស្រាល​។​​

ហេតុ​​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​ បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​ ២ និង​ ៣០​នាទី យប់​រំលង​អាធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​០៤​ កុម្ភៈ​ ២០១៤​ នៅ​តាម​បណ្តោយផ្លូវ​ម៉ោ​សេទុង កែង​ផ្លូវ​២៣០​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួល​គោក​។ ក្រោយ​កើត​ហេតុ​ ម៉ូតូ​ទាំង​ ២គ្រឿង​ ត្រូវ​សមត្ថ​កិច្ច​ធ្វើការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ ដើម្បី​រង់ចាំ​ដោះ​ស្រាយ​៕