ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​​ស្លា.ប់​ ​និង​ ៧​នាក់ទៀ​ត ​រង​របួស​ធ្ងន់ស្រាល​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ស្រុក​កោះ​ញែក​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ​៖ មាន​មនុស្ស​ម្នាក់​បាន​ស្លា.ប់​ និង ​៧​នា​ក់ទៀត ​រងរ​បួស​ធ្ងន់​ស្រាល ​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កាល​ពីវេ​លាម៉ោ​ង ​៤ ​និង ​៤៥​នាទី ​ល្ងាច​ថ្ងៃទី​០២ ​កុម្ភៈ ​២០១៤​ ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​៧៨អា​ បង្គោល​លេខ​៤៨៥​ នៃ​ទឹក​ដី​ស្រុក​កោះ​ញែក ​ខេត្ត​មណ្ឌល​គិរី។​ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​ដឹក​បញ្ជូន​មក​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​ស្ទឹង​ត្រែង។ ​

ខេត្ត​ស្ទឹង​ត្រែង ​៖ មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ និង ​៧​នា​ក់ទៀត ​រងរ​បួស​ធ្ងន់​ស្រាល ​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កាល​ពីវេ​លាម៉ោ​ង ​៤ ​និង ​៤៥​នាទី ​ល្ងាច​ថ្ងៃទី​០២ ​កុម្ភៈ ​២០១៤​ ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​៧៨អា​ បង្គោល​លេខ​៤៨៥​ នៃ​ទឹក​ដី​ស្រុក​កោះ​ញែក ​ខេត្ត​មណ្ឌល​គិរី។​ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​ដឹក​បញ្ជូន​មក​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​ស្ទឹង​ត្រែង។ ​

តាម​ព័ត៌​មានបា​ន​ឲ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍នេះ ​បង្ក​ឡើង​ដោយ​រថ​យន្ត​ម៉ាក​ Ford​ បុក​ជា​មួយ​រថ​យន្ត​សំា​យ៉ុង​ ១២​កៅ​អី ​ក្នុង​ទិស​ដៅ​បញ្រ្ចាស​ទិស​គ្នា​ ដែល​រថ​យន្ត​សំា​យ៉ុង​ធ្វើ​ដំណើរ​ពី​ខេត្ត​រតន​គិរី​ ឆ្ពោះ​ទៅភ្នំ​ពេញ ​ចំណែក​រថ​យន្ត​បង្ក​ធ្វើ​ដំណើរពី​អូរ​ពង​មាន់ ​ខេត្ត​ស្ទឹង​ត្រែង​ ទៅ​ខេត្តរ​តន​គិរី​។

​លុះដ​ល់​ចំណុច​កើត​ហេតុ ​រថ​យន្ត ​Ford​ បាន​បើក​ចូល​ផ្លូវ​របស់​រថ​យន្ត​សាំ​យ៉ុង ​រួច​បុក​ទាំង​កំរោល​ធ្វើ​ឲ្យ​រថ​យន្ត​សាំ​យ៉ុង​ក្រឡាប់​ជា​ច្រើន​ត្រលប់​ចូល​ទៅ​ក្នុង​ព្រៃ ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​ ៧​នាក់​ទៀត ​រង​របួស ​រី​ឯ​ខាង​រ​ថយន្ត ​Ford ​បាន​ដាច់​កង់​ខាង​មុខ ​អ្នក​​បើក​បររ​ត់​គេច​ខ្លួច​បាត់​ស្រមោល។​

ជន​រង​គ្រោះ​ទី១​ ឈ្មោះ ហឿ​ង ​ណែង ​ភេទ​ប្រុស ​អាយុ ៧​១​ឆ្នាំ ​រស់​នៅ​សង្កាត់​អូរ​ឫស្សី​២ ​ខណ្ឌ ៧​ម​ករា ​រាជ​ធានី​ភ្នំ​ពេញ ​ស្លាប់​នៅ​នឹង​កន្លែង។​ ចំណែក​អ្នក​រងរ​បួសធ្ងន់​មាន​ឈ្មោះ ​ហឿង ​ស៊ូ​ហុង ​ភេទ​ស្រី ​អាយុ ​៤៨​ឆ្នាំ ​ជា​អ្នក​លក់​ដូរ​នៅ​ផ្សារ​ដើម​គ​ រាជ​ធានី​ភ្នំ​ពេញ ​ត្រូវ​ជា​កូន​ស្រីរ​បស់ជ​ន​រង​គ្រោះដែ​ល​ស្លាប់ ​និង​អ្នក​រង​របួស​ស្រាល ​៦​នាក់ទៀ​ត ​ជា​សាច់​ញាតិ​ក្រុម​គ្រួសារ។​

លោក ​គង់ ​រតនា​ នាយ​ការិយា​ល័យ​ច​រាច​រណ៍​ផ្លូវ​គោក​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ​បា​ន​ឲ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​កើត​ឡើង​នៅ​ចំណុច​ភូមិ​សាស្រ្ត​ខេត្ត​មណ្ឌល​គិរី​ ដូច្នេះ ​កម្លាំង​នគរ​បាល​ខេត្ត​ស្ទឹង​ត្រែង​ បាន​ត្រឹម​បញ្ចូន​ជ​នរង​គ្រោះ​មក​មន្ទីរ​ពេទ្យ​ខេត្ត​ស្ទឹង​ត្រែង​ ប៉ុណ្ណោះ ចំ​ពោះ​រថ​យន្ត​បង្ក​ហេតុ ​មិន​បាន​ដឹង​ពី​ស្លាក​លេខ​ទេ ​ព្រោះ​ទុក​ឲ្យស​មត្ថ​កិច្ចខា​ង​ខេត្តម​ណ្ឌលគិ​រី​ ជា​អ្នក​ធ្វើ​ការ។​

លោក គ​ង់ ​រតនា ​បន្ត​ថា ​រយៈ​ពេល ​៣​ថ្ងៃ ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណីចិ​ន គិ​ត​ចាប់​ពីថ្ងៃទី​៣០​ មករា ​ដល់​ថ្ងៃទី​០២ ​កុម្ភៈ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំនួន​ ២​ករណី ​បណ្តាល​ឲ្យ​មនុស្ស ​២​នាក់ ​របួស​ធ្ងន់​ និង​ម្នាក់​ទៀត​របួស​ស្រាល ​ខូច​ខាត​ម៉ូតូ​ធ្ងន់​ ២​គ្រឿង ​រថ​យន្ត ​១គ្រឿង ​ខូច​ខាត​ស្រាល។​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ ​បណ្តាល​មក​ពី​ល្បឿន​លឿន ​និង​ការ​ប្រជែង​គ្នា៕​