ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Danny Welbeck ចង់បាន​ថ្លៃ​ពេក ពិបាក​រក​ទ្រនំ​ជ្រក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Danny Welbeck អតីត​កីឡាករ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal និង​ក្លិប​បិសាច​ក្រហម Manchester…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Danny Welbeck អតីត​កីឡាករ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal និង​ក្លិប​បិសាច​ក្រហម Manchester United មិន​អាច​រក​ក្លិប​ថ្មី​ជ្រកកោន​បាន​ដោយសារ​តែ​ទារ​ថ្លៃ​ពេក ។

Welbeck អាយុ​ជិត​២៩​ឆ្នាំ នៅ​តែ​ទាមទារ​ចង់បាន​ប្រាក់​ស​ប្តា​ហ៍​១០​ម៉ឺន​ផោន​ដែល​ធ្វើ​ឱ្យ​ក្លិប​ផ្សេង​ៗ​ទៀត​មិន​ហ៊ាន​លូក​ទាល់តែ​សោះ ។ បូក​ជាមួយនឹង​ប្រាក់​ស​ប្តា​ហ៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់ គេ​ត្រូវ​បង់ថ្លៃ​ទិញ​ចូល​៥​លាន​ផោន​បន្ថែម​ទៀត ។

ក្លិប​យក្ស​របស់​រ៉ូ​ម Lazio និង​ក្លិប Premier League មួយ​ចំនួន​កំពុង​តែ​តាម​មើល​កីឡាករ​រូប​នេះ​ដែរ តែ​ពួក​គេ​មិន​ហ៊ាន​ជះ​លុយ​ព្រោះតែ​កីឡាករ​អង់គ្លេស​រូប​នេះ​ធ្លាប់​មាន​ប្រវត្តិ​របួស​មិនល្អ ។ គេ​ត្រូវ​បាន​ទិញ​ដោយ​ក្លិប​កាំភ្លើង​ធំ Arsenal ក្នុង​តម្លៃ​១៦​លាន​ផោន កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ ។ គេ​បាន​ឡើង​លេង​៤៦​ដង ក្នុង​កំឡុង​ពេល​៥​ឆ្នាំ​នោះ ហើយ​លេង​ការ​ប្រកួត​៨​ដង កាលពី​រដូវ​កាល​មុន ។ ជា​រួម​មក​គេ​បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន​៣២​គ្រាប់ ក្នុង​ការ​ប្រកួត​១២៦​ដង សម្រាប់ North London ។

Welbeck បាន​រង​របួស​កាលពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹង​ក្លិប Aston Villa កាលពី​ឆ្នាំ​២០១៥ តែ​បាន​សាង​ឈ្មោះ​វិញ​នៅ​ឆ្នាំ​២០១៧ ដោយ​ជួយ Arsenal ឱ្យ​ឈ្នះ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង Chelsea ក្នុង​លទ្ធផល​2-1 ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ