ខេត្តកំពង់ឆ្នាំងគ្រោះថ្នាក់ចរាចរណ៍៣លើក របួសធ្ងន់-ស្រាល៨នាក់ក្នុងថ្ងៃចូលឆ្នាំចិន
ខេត្តកំពង់ឆ្នាំង ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្នងការដ្ឋានខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម គឺចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី១ កុម្ភៈ ២០១៤ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣លើក មិនបណ្តាលឱ្យមនុស្សស្លា.ប់ទេ តែរបួសធ្ងន់ និងស្រាល៨នាក់ ខូចខាតម៉ូតូ៤គ្រឿង ធ្ងន់១គ្រឿង ពោលគឺបានថយចុះជាងឆ្នាំ២០១៣ចំនួន២លើក។
ចែករំលែកព័តមាននេះ