ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារីក្រុម​FEMENទាមទារ​សិទ្ធិ​យក​កូន​ចេញ​នៅ​អេស្ប៉ាញ​

11 ឆ្នាំ មុន

នារី​ក្រុម​ FEMEN ៥​នាក់​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​កាឌីណាល់​អានតូនីញ៉ូ​ ម៉ារីយ៉ា​ រូកូ​ វ៉ាវិរ៉ា​ កាល​ពីថ្ងៃ​ទី​២​ កុម្ភៈ​ ពេល​ព្រះអង្គ​ចេញ​ពី​រថយន្ដ​ដើម្បី​ចូលរួម​ក្នុង​ពិធី​សូត្រ​ធម៌​ពេល​ល្ងាច​ នៅព្រះវិហារ​មួយ​ភាគ​កណ្ដាល​ទីក្រុង​ម៉ាឌ្រីដ​ ។​ ពួក​នារី​ទាំង​នោះ​ ដែល​គប់ខោខ្លី​មាន​ប្រឡាក់​ថ្នាំ​ពណ៌ក្រហម​លើ​កាឌីណាល់​អង្គ​នោះ​ ដោយ​សារ​ពួក​នាង​ចាត់​ទុក​ព្រះអង្គ​ថា​ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ជំរុញ

នារី​ក្រុម​ FEMEN ៥​នាក់​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​កាឌីណាល់​អានតូនីញ៉ូ​ ម៉ារីយ៉ា​ រូកូ​ វ៉ាវិរ៉ា​ កាល​ពីថ្ងៃ​ទី​២​ កុម្ភៈ​ ពេល​ព្រះអង្គ​ចេញ​ពី​រថយន្ដ​ដើម្បី​ចូលរួម​ក្នុង​ពិធី​សូត្រ​ធម៌​ពេល​ល្ងាច​ នៅព្រះវិហារ​មួយ​ភាគ​កណ្ដាល​ទីក្រុង​ម៉ាឌ្រីដ​ ។​ ពួក​នារី​ទាំង​នោះ​ ដែល​គប់ខោខ្លី​មាន​ប្រឡាក់​ថ្នាំ​ពណ៌ក្រហម​លើ​កាឌីណាល់​អង្គ​នោះ​ ដោយ​សារ​ពួក​នាង​ចាត់​ទុក​ព្រះអង្គ​ថា​ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ជំរុញ​ឱ្យ​មាន​ការ​កែ​ទម្រង់​ច្បាប់​យក​កូន​ចេញ​របស់​រដ្ឋាភិបាល​អភិរក្ស​និយម​អេស្ប៉ាញ​ ។​

បណ្ដា​សង្ឃ​កាតូលិក​និង​បណ្ដា​អ្នក​កាន់​សាសនា​កាតូលិក​ បាន​​លើក​គ្នា​ចេញ​ពី​ព្រះវិហារ​ដើម្បី​បណ្ដេញ​ពួក​នារីធ្វើ​បាតុកម្ម​ទុក​ដោះ​កណ្ដាល​វាល​ទាំង​នេះ​ដែល​គេច​ខ្លួន​មុន​ពេល​មានការ​ហៅ​ប៉ូលិស​មក​ ។​ បន្ទាប់​មក​ ក្រុម​នារី​នោះ​បាន​ធ្វើ​ការ​ទាមទារ​សិទ្ធិ​យក​កូន​ចេញ​​តាម​ FACEBOOK ក្នុង​នាម​ក្រុម​ FEMEN ។​ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី​ MARIANO RAJOY បាន​ប្រកាស​កាល​ពី​ខែ​ធ្នូ​ ពី​គម្រោង​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឱ្យ​យក​កូន​ចេញ​តែ​ក្នុង​ករណី​មាន​គ្រោះ​ថ្នាក់​ដល់ជីវិត​ និង​ដល់សុខភាព​របស់ម្ដាយ​ ឬ​ក៏​ក្រោយ​ការ​ចាប់​រំលោភ​ ដែល​ជា​កម្មវត្ថុ​នៃ​ពាក្យ​បណ្ដឹង​ជា​មុន​មួយ​ ។​

គម្រោង​ច្បាប់​នេះ​លុប​ចោល​ច្ប​ាប់​ឆ្នាំ​២០១០​ អនុម័ត​ដោយ​ពួក​សង្គម​និយម​ ដែល​អនុញ្ញាត​ឱ្យ​យក​កូន​ចេញ​រហូត​ដល់​មាន​ផ្ទៃ​ពោះ​​១៤​សប្ដាហ៍​ សម្រាប់​គ្រប់​នារី​ដោយ​ពុំ​ចាំ​បាច់​មាន​ការ​លើក​ហេតុ​ផល​ ព្រម​ទាំង​រហូត​ដល់​អ្នក​មាន​ផ្ទៃ​ពោះ​២២​សប្ដាហ៍​ ព្រោះ​តែ​កូន​ក្នុង​ផ្ទៃ​មាន​លក្ខណ​ៈ​ពុំ​ប្រក្រតី​ ឬ​ក៏​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​សម្រាប់​ម្ដាយ​ ៕ ​