ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​ប្រុស​ខឹង​សុំ​លុយ​ប្អូន​ប្រុស៥០០​០​រៀល​​មិនបាន ផ្ទុះ​កំហឹង​ចាក់​​៣កាំបិត​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​ជា​បង​ប្រុសម្នាក់​​​​ បាន​យកកូនកាំបិត​​ចុង​ស្រួច​មក​ចាក់​សម្លា.ប់​ប្អូនប្រុស​បង្កើត​​របស់ខ្លួន​ចំនួន​៣​កាំបិត បន្ទាប់​ពី​​មាន​ជម្លោះ​រឿង​​សុំ​លុយ​៥ពាន់​រៀល​មិន​បាន ដែលហេតុការណ៍នេះបានបង្កឱ្យភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង​​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២ កុម្ភៈ ២០១៤ ស្ថិត​​នៅ​ចំណុច​ផ្ទះ​លេខឆ៤៣ ផ្លូវលេខ​៣៦៩ ក្រុមទី៩ ភូមិដើមមៀន សង្កាត់​ច្បារអំពៅទី១ ខណ្ឌ​មានជ័យ។

រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​ជា​បង​ប្រុសម្នាក់​​​​ បាន​យកកូនកាំបិត​​ចុង​ស្រួច​មក​ចាក់​សម្លាប់​ប្អូនប្រុស​បង្កើត​​របស់ខ្លួន​ចំនួន​៣​កាំបិត  បន្ទាប់​ពី​​មាន​ជម្លោះ​រឿង​​សុំ​លុយ​៥ពាន់​រៀល​មិន​បាន ដែលហេតុការណ៍នេះបានបង្កឱ្យភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង​​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២ កុម្ភៈ ២០១៤ ស្ថិត​​នៅ​ចំណុច​ផ្ទះ​លេខឆ៤៣ ផ្លូវលេខ​៣៦៩ ក្រុមទី៩ ភូមិដើមមៀន សង្កាត់​ច្បារអំពៅទី១ ខណ្ឌ​មានជ័យ។

ប្រភពបាន​​ឱ្យ​ដឹងថា ជន​រងគ្រោះ​ត្រូវបានគេស្គាល់​ឈ្មោះ​ង្វៀន យ៉ាំងទង់ អាយុ​២២​ឆ្នាំ ជា​ជនជាតិវៀតណាម​​ ​ចំណែក​ជន​ដៃដល់​ឈ្មោះ​ង្វៀង យ៉ាំងសាង ហៅញ៉ុក អាយុ​២៦​ឆ្នាំ ជាបងប្រុសបង្កើត​របស់​ជនរងគ្រោះ​ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​ ។

ទាក់​ទិន​នឹងអំពើ​ព្រៃ​ផ្សៃ​ខាងលើនេះសមត្ថ​​កិច្ច​បានឱ្យ​ដឹងថា មុនពេល​កើត​ហេតុ​​​​ជន​សង្ស័យ​ឈ្មោះ​ង្វៀង យ៉ាំងសាង​ បានសុំ​លុយពី​​ប្អូន​ប្រុស​ឈ្មោះ​ង្វៀង យ៉ាំង​ទង់ ចំនួន១ម៉ឺន​រៀល​យកទៅ​ទិញស្រា​ផឹក ហើយ​ប្អូន​ប្រុស​ក៏​ព្រម​ឱ្យ ។ លុះ​ដល់ល្ងាច​ ជន​សង្ស័យ​បាន​ទៅ​សុំ​លុយ​ពីប្អូន​ប្រុសចំនួន​៥ពាន់​រៀលទៀត តែត្រូវប្អូនប្រុស​ប្រកែក​ថា អត់​មានទេ ភ្លាមនោះធ្វើ​ឱ្យ​ជន​សង្ស័យ​​ខឹង ក៏​ដើរ​ចេញពីផ្ទះបាត់ រហូតដល់​ល្ងាចត្រលប់មកវិញ ​បាន​ឈ្លោះ​ប្រកែកគ្នា​ជាប្អូន​ប្រុស​នោះបន្តទៀត ហើយក៏ស្ទុះ​ទៅ​យក​កាំបិត​មក​ចាក់​ចំក្រោម​ទ្រូងចំនួន​៣កាំបិត​ បណ្តាលឱ្យ​ហូរ​ឈាមស្រោច​ពេញខ្លួន​ ។ ​

ជនរងគ្រោះត្រូវបាន​ឪពុកម្តាយ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​មន្ទីរ​ពេទ្យ​ ប៉ុន្តែជាអកុសល​ជនរងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់ទៅ
ហើយ ។​